MENU

Fun & Interesting

តើ ប៉ុល ពត ជួបឧបសគ្គអ្វីខ្លះក្នុងការដឹកនាំប្រទេស?

បុរាណកាល 17,132 lượt xem 1 month ago
Video Not Working? Fix It Now

-ប៉ុល ពត
នៅពេលដែល ខ្មែរក្រហម វាយយកទីក្រុងភ្នំពេញបានហើយ ប៉ុល ពត ត្រូវព្រឈមមុខនឹងបញ្ហាធំៗដូចជា ការបាក់បែកប្រេះឆាផ្ទៃក្នុង និងបញ្ហាការពារប្រទេស ជាដើម ជាពិសេស ការកសាងរដ្ឋអំណាចបដិវត្តន៍។ នៅខែ មេសា និងខែ ឧសភា ឆ្នាំ១៩៧៥ ប៉ុល ពត បើកអង្គប្រជុំការងារឥតឈប់ឈរ។ បញ្ហាដែលត្រូវដោះស្រាយ សុទ្ធតែជាបញ្ហាដែលគ្មានច្រក ម្លោះហើយអង្គប្រជុំនីមួយៗ ប្រព្រឹត្តិទៅតាំងពីព្រឹករហូតដល់ម៉ោង១១យប់ ឬ កណ្ដាលអាធ្រាតតែម្តង។ បញ្ហាដែលស្មុគស្មាញជាងគេ គឺ ការដែលពួកមេកងទ័ពខ្មែរក្រហម ពុំព្រមស្ថិតនៅក្រោមបញ្ជា របស់អំណាចមជ្ឈឹម គឺសុខចិត្តគ្រប់គ្រងតំបន់ដែលគេកាន់កាប់ដោយខ្លួនគេផ្ទាល់តែម្តង។ ហេតុដូច្នេះហើយ បានជាអំណាចទាំងមូលរបស់ បដិវត្តន៍ ត្រូវបែងចែក ជាភូមិភាគផ្សេងៗ ហើយ មេម្នាក់១ រក្សាស្វ័យភាព របស់គេ យ៉ាងម៉ឹងម៉ាត់។ នៅពេលដដែលនោះ ប៉ុល ពត បារម្ភខ្លាចក្រែងប្រទេសសៀម និងប្រទេសវៀតណាម ឆ្លៀតយកឱកាសនោះ វាយយកស្រុកខ្មែរតែម្តង។

-ការចូលទស្សនារបស់បងប្អូន គឺជាកិត្តិយសរបស់ខ្ញុំបាទ ដែលជាអ្នកផលិត! ការពិតទៅ ខ្ញុំបាទមិនមែនជាអ្នកពូកែខាងប្រវត្តិសាស្រ្ដនោះទេ​ តែដោយចូលចិត្តប្រវត្តិសាស្រ្ដ ក៏ច្នៃអត្ថបទផ្សេងៗ ដែលខ្ញុំរកបានតាមរយៈ សៀវភៅ ឬក៏ពី Internet របស់អ្នកនិពន្ធជាន់ដើម ឬជាន់នេះ មកផលិតជាវីដេអូនេះឡើង។ ដូច្នេះខ្ញុំសូមគោរពរាល់ស្នាដៃរបស់អ្នកនិពន្ធទាំងអស់ដែលបានចែករំលែក ដែលធ្វើឲ្យខ្ញុំមានលទ្ធភាព អាចផលិតវីដេអូនេះបាន។

-ខ្ញុំបាទជឿជាក់ថា មិត្តអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ ដែលជារៀមច្បង ឬជាសិស្សប្អូន... នឹងមិនបណ្ដោយឱ្យចំណុចខ្វះខាតដែលកើតមាននៅក្នុងវីដេអូនេះ ត្រូវបន្ដរអត្ថិភាព ដោយគ្មានការកែលម្អរនោះឡើយ!

-ខ្ញុំបាទសូមគោរពជូនពរបងប្អូនជនរួមជាតិ សូម សមប្រកប ជួបប្រទះ តែសេចក្ដីសុខ សុភមង្គលពេញមួយជីវិត។ សូមអរព្រះគុណនិងអរគុណ!

ប្រភពឯកសារ៖ វ៉ានឌី កាអុន (សុបិន និង ការពិត ភាព២)

#ប៉ុលពត #របៀបដឹកនាំប្រទេសរបស់ប៉ុលពត #ទុក្ខលំបាករបស់ប៉ុលពត #របបខ្មែរក្រហម

Comment