នៅក្នុងប្រវត្តិនៃវិទ្យាសាស្ត្រ អ្នកប្រាជ្ញល្បីៗភាគច្រើនបំផុតគឺជាបុរស ក៏ប៉ុន្តែ តាមការពិតទៅ នៅក្នុងចំណោមស្រ្តី ថ្វីដ្បិតតែជាទូទៅត្រូវបានគេមើលរំលង ក៏មានអ្នកប្រាជ្ញដ៏ពូកែៗផងដែរ ដោយក្នុងករណីខ្លះ ភាពល្បីល្បាញរបស់អ្នកប្រាជ្ញជាបុរសៗ គឺមានមូលដ្ឋានគ្រឹះចេញពីរបកគំហើញរបស់ស្រ្តី។ សេង ឌីណា សូមលើកឡើង អំពីប្រវត្តិរបស់ស្រ្តីមួយរូប ឈ្មោះថា សេស៊ីលីយ៉ា ផេន (Cecilia Payne) ដែលជាអ្នកបំបែកអាថ៌កំបាំងមួយ ក្នុងប្រវត្តិតារាសាស្រ្ត គឺរកឃើញធាតុផ្សំរបស់ព្រះអាទិត្យ និងផ្កាយជាទូទៅ។
#ស្រ្តីនិងវិទ្យាសាស្រ្ត #CeciliaPayne #តារាសាស្រ្ត