ក្រោមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» ដាក់ចេញដោយក្រសួងបរិស្ថាន មន្ត្រីរាជការ សិស្ស និងប្រជាពលរដ្ឋ កំពុងប្រឹងប្រែងសំអាតនៅតាមភូមិឋាន ទីអារាម និងសាលារៀនរបស់ពួកគេ។ សូមពលរដ្ឋចូលរួមបញ្ឈប់ការប្រើប្លាស្ទិក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមសំអាតនៅតាមភូមិឋាន។