តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ
ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាតាំងពីខែកញ្ញាមកនោះ ប្រធានាធិបតីសហរដ្ឋអាមេរិកហាក់ដូចជាចាប់អារម្មណ៍នឹងកម្ពុជាជាខ្លាំង។លោកប្រធានាធិបតីត្រាំគឺរយះពេលតែមួយខែប៉ុណ្ណោះបានបញ្ជុនលិខិតមកមេដឹកនាំកម្ពុជាចំនួនបីលិខិតមកហើយ។ដំបូងលោកត្រាំជូនលិខិតថ្វាយព្រះមហាក្សត្រដើម្បីអបអរសាទររាជាណាចក្រកម្ពុជាប្រារព្ធខួបឯករាជ្យជាតិ៩វិច្ឆិកា។ក្នុងលិខិតនោះត្រាំនៅតែឆ្លៀតប្រើពាក្យប្រជាធិបតេយ្យនិងអធិបតេយ្យជាតិហើយចង់ឃើញពលរដ្ឋកម្ពុជាមានភាពរីកចំរើនតាំងការអភិវឌ្ឍន៍ប្រទេសនិងសេរីភាព។ចំពោះលិខិតផ្ងើរជូននាយករដ្ឋមន្ដ្រីវិញដែលជាអ្នកកាន់ស្ថាប័នប្រតិបត្តិលោកត្រាំផ្ញើមកមានពីរច្បាប់។លិខិតទីមួយគឺអញ្ជើញនាយករដ្ឋមន្ដ្រីកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអាមេរិកនៅដើមឆ្នាំ២០២០។ប៉ុន្ដែលិខិតទីពីរបែរជាលោកត្រាំឆក់យកឪកាសនេះផ្ដល់¬ឱវាទនឹងទទួចឲ្យមេដឹកនាំកម្ពុជាដែលពិភពលោកហៅថាបុរសខ្លាំងនៅកម្ពុជាឲ្យដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ។តើលោកត្រាំចង់បានអ្វីខ្លះពីកម្ពុជានៅពេលនេះខណៈស្ថានការណ៍នយោបាយកម្ពុជាស្ថិតក្នុងគំនាបរបស់អន្ដរជាតិកាន់តែខ្លាំងឡើងៗគឺឲ្យកម្ពុជាស្ដារប្រជាធិបតេយ្យឡើងវិញជាបន្ទាន់។
តទៅនេះសូមស្ដាប់អត្ថាធិប្បាយនយោបាយរៀបរៀងដោយលោកនួនបូរិនដូចតទៅ៖
#ព័ត៌មានថ្មីៗ
#ទាន់ហេតុការណ៍