លោក ម៉ារ យ៉ារិទ្ធ៖ រុស្ស៉ីមិនទាន់យល់ព្រមទេ ចំពោះមានវត្តមានកងកម្លាំងណាតូលើទឹកដីអ៊ុយក្រែន ខណៈអឺរ៉ុប...
លោក ម៉ារ យ៉ារិទ្ធ៖ រុស្ស៉ីមិនទាន់យល់ព្រមទេ ចំពោះមានវត្តមានកងកម្លាំងណាតូលើទឹកដីអ៊ុយក្រែន ខណៈអឺរ៉ុបកំពុងពិចារណាចំណុចនេះ
(ភ្នំពេញ)៖ ស្របពេលដែលសហគមន៍អន្តរជាតិ ផ្តោតលើការបិទបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន សហរដ្ឋអាមេរិក ដែលងាកទៅសួរនាំរុស្ស៉ីច្រើនជាងអ៊ុយក្រែន មិនទាន់បញ្ចេញផែនការសន្តិភាពរបស់ខ្លួននៅឡើយនោះទេ។ ដោយឡែក អឺរ៉ុបដែលបានផ្តល់ជំនួយជាច្រើនដល់អ៊ុយក្រែន ហើយកំពុងសង្ស័យលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជាមួយរុស្ស៉ីបញ្ហានេះ ក៏បានស្នើឡើងនូវការដាក់កងកម្លាំងដើម្បីជួយរក្សាសន្តិភាពនៅអ៊ុយក្រែន។
លោក ម៉ារ យ៉ារិទ្ធ ដែលជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានកត់សម្គាល់ថា វាពិតជាមានការលំបាក ជុំវិញគំនិតដូចដែលបារាំង និងអង់គ្លេសបានស្នើឡើងនោះ ពីព្រោះកន្លងមក រុស្ស៉ីប្រឆាំងដាច់ខាតចំពោះវត្តមានកងទ័ពណាតូ នៅក្បែររបងផ្ទះរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិក មិនបានអើពើនឹងគំនិតនេះឡើយ។