កាលពីសម័យបុរាណ មនុស្សទូទៅនាំគ្នាគិតថា ល្បឿនរបស់ពន្លឺគឺគ្មានដែនកំណត់ ពោលគឺ ពន្លឺអាចផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយបានភ្លាមៗ។ ក៏ប៉ុន្តែ ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី១៧មក អ្នកប្រាជ្ញមួយចំនួនបានសង្កេត ពិសោធន៍ និងទាញសេចក្តីសន្និដ្ឋានថា ពន្លឺធ្វើដំណើរក្នុងល្បឿនពិតមែន ក៏ប៉ុន្តែ ល្បឿនរបស់វាក៏មានដែនកំណត់ដែរ គឺ៣០ម៉ឺនគីឡូម៉ែត្រក្នុងមួយវិនាទី ហើយពន្លឺជារលកអេឡិចត្រូម៉ាញេទិច ដែលអាចធ្វើដំណើរកាត់ភាពទទេនៃទីអវកាសបាន ដោយមិនចាំបាច់មានអ្វីទាំងអស់ជាសារធាតុចម្លង។
***រូបភាពដែលប្រើក្នុងការផលិតវីដេអូនេះ បានមកពីទីភ្នាក់ងារអវកាសអាមេរិក https://www.nasa.gov/
ប្រវត្តិចក្រវាល ដោយ សេង ឌីណា
វីដេអូផ្សេងទៀតស្តីពីចក្រវាល https://www.youtube.com/playlist?list=PL1ie9jay6H_Cj21DOY3D3N7JR1Vd6MWmA
#ពន្លឺ #វិទ្យាសាស្ត្រ #ចក្រវាល