អ្នកជំនាញ៖ កាហ្វេខ្មៅ ជួយបន្ថយសម្ពាធ និងជាតិស្ករក្នុងឈាមអ្នកជំងឺទឹកនោមផ្អែម
កាហ្វេខ្មៅ ឬកាហ្វេដែលមិនមានដាក់ស្ករ និងទឹកដោះគោ អាចជួយសុខភាពបានច្រើន ជាពិសេសអ្នកជំងឺទឹកនោមផ្អែម។ បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ចន្ថា តុលា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ការពិសាកាហ្វេខ្មៅ គឺអាចជួយកាត់បន្ថយសម្ពាធឈាម និងកម្រិតជាតិស្ករនៅក្នុងឈាម។
ជំងឺទឹកនោមផ្អែម គឺជាប្រភេទជំងឺដែលទាមទារឲ្យមានការតាមដានសុខភាព និងរបបអាហារជាប្រចាំ ដូច្នេះហើយ លោកវេជ្ជបណ្ឌិត ចន្ថា តុលា បានណែនាំឲ្យអ្នកជំងឺទឹកនោមផ្អែមពិសាអាហារណា ដែលមានកម្រិតជាតិស្ករទាប និងចៀសវាងការទទួលទានអាហារផ្អែមពេក ឬប្រៃពេក។
មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម បានចេញផ្សាយសៀវភៅណែនាំពីរបបអាហារ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងចែកជូនដោយឥតគិតថ្លៃ ដើម្បីចូលរួមផ្សព្វផ្សាយពីរបបអាហារត្រឹមត្រូវ សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សម្រាប់អ្នកដែលចង់បានសៀវភៅនេះ អាចអញ្ជើញទៅមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមដោយផ្ទាល់ ដែលមានអាស័យដ្ឋាន ផ្ទះលេខ 322B ផ្លូវ 271 សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរសព្ទ 081 997 082 និង 077 997 082 ៕--------------------------------------------------------------------
ThmeyThmey News Social Media:
https://thmeythmey.com/
https://www.facebook.com/ThmeyThmey/
https://www.facebook.com/thmeythmeyvideonews/
https://www.instagram.com/thmeythmeynews/
https://twitter.com/thmeythmey