MENU

Fun & Interesting

ស្រីហិតោបទេស “ពីដើមដល់ចប់”

Video Not Working? Fix It Now

សៀវភៅ #ស្រីហិតោបទេស ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត និងផ្សាយចេញរបស់ពុទ្ធសាសនបណ្ឌិត នៅ ព.ស. ២៤៩៧ ត្រូវនឹង គ.ស ១៩៥៤ អានដោយខ្ញុំព្រះករុណាខ្ញុំ ណំ ពិសិដ្ឋ © @educatedkh 🎯 ទាញយកសៀវភៅអាន៖ 👇 https://t.me/audiobookkh ភាគទី១ 00:00 | អារម្ភកថា 04:27 | កថាមុខអ្នកបកប្រែ 16:16 | ស្រីហិតោបទេស អារម្ភបទ 19:02 | ១. រឿង ក្អែក អណ្ដើក និងកណ្ដុរ 23:23 | ២. រឿង អ្នកដំណើរ និងខ្លាចាស់ 49:35 | ៣. រឿង ប្រើស ចចក និងក្អែក 52:26 | ៤. រឿង ត្មាត ឆ្មា និងបក្សី 1:20:19 | ៥. រឿង ស្ដេចកណ្ដុរ 1:22:15 | ៦. រឿង ឈ្នួញចាស់ជរា និងភរិយាក្មេង 1:40:56 | ៧. រឿង ព្រាន ប្រើស ជ្រូក ពស់ និងចចក 1:56:20 | ៨. រឿង ព្រះរាជា ចៅមាណព និងភរិយា 2:00:08 | ៩. រឿង ចចក និងដំរីស្ដ ភាគទី២ 02:14:34 | ១០. រឿង ស្ដេចសីហៈ សត្វគោ និងចចកពីរក្បាល 02:28:10 | ១១. រឿង ពានរ និងសសរ 02:30:05 | ១២. រឿង លា និងឆ្កែ 02:56:04 | ១៣. រឿង តោ និងឆ្មា 03:02:31 | ១៤. រឿង ស្ត្រីពេស្យា និងគង 03:14:08 | ១៥. រឿង ឥសី 03:27:48 | ១៦. រឿង ភរិយារបស់អ្នកឃ្វាលគោ និងសាហាយពីរនាក់ 03:31:55 | ១៧. រឿង ក្អែកញីឈ្មោល និងពស់ 03:33:55 | ១៨. រឿង សត្វតោ និងទន្សាយ 03:50:05 | ១៩. រឿង ត្រដេវវិចញីឈ្មោល និងសមុទ្ទ ភាគទី៣ 04:12:57 | ២០. រឿង ហង្ស និងក្ងោក 04:18:03 | ២១. រឿង បក្សី និងស្វា 04:21:28 | ២២. រឿង លាពាក់ស្បែកខ្លា 04:25:11 | ២៣. រឿង ដំរី និងទន្សាយ 04:35:28 | ២៤. រឿង ត្រដក់ និងក្អែក 04:37:12 | ២៥. រឿង ទទា និងក្អែក 04:39:29 | ២៦. រឿង ប្ដី ប្រពន្ធ និងសាហាយ 04:56:48 | ២៧. រឿង ចចកសម្បុរខៀវ 05:16:54 | ២៨. រឿង ព្រះរាជា និងអាមាត្យ 05:28:38 | ២៩. រឿង ជាងកាត់សក់ល្មោភចង់បានទ្រព្យ ភាគទី៤ 05:53:02 | ៣០. រឿង អណ្ដើក និងហង្ស 05:57:39 | ៣១. រឿង ត្រីបីក្បាល 05:58:42 | ៣២. រឿង ឈ្មួញ ភរិយា និងអ្នកបម្រើ 06:02:22 | ៣៣. រឿង កុក ពស់ និងស្ការ 06:08:06 | ៣៤. រឿង កណ្ដុរ និងឥសី 06:10:50 | ៣៥. រឿង កុក និងក្ដាម 06:15:10 | ៣៦. រឿង ព្រាហ្មណ៍វាយបំបែកក្រឡ 06:19:26 | ៣៧. រឿង ចម្បាំងរវាងយក្សទាំងពីរ 06:34:08 | ៣៨. រឿង ព្រាហ្មណ៍ និងអ្នកលេង 06:36:07 | ៣៩. រឿង សីហ: ក្អែក ខ្លា ចចក និងអូដ្ឋ 06:42:37 | ៤០. រឿង ពស់ និងកង្កែប 06:57:00 | ៤១. រឿង ព្រាហ្មណ៍ និងស្ការ ♥️ចុចស្ដាប់តាមភាគ 😊👇 https://youtube.com/playlist?list=PLfWcJ2-YVyVzq3jd_dxcrEi832JD6EvGq&si=hczeo2k8j9oHr4X1 ហិតោបទេស នេះប្រែថា ប្រៀនប្រដៅប្រយោជន៍ ការពន្យល់ប្រយោជន៍ ការប្រាប់ប្រយោជន៍ ឬការដឹកនាំជនានុជន ឲ្យបានប្រយោជន៍នៅនាលោកិយនេះ ពុំនោះថាពាក្យប្រៀនប្រដៅសីលធម៌ដល់ជនានុទាំងឡាយ ពុំនោះសោតនឹងហៅថា ធម៌បំពេញមនុស្សភាពក៍សឹងបាន ជាគម្ពីរចាស់បុរាណ មានអាយុរាប់ពាន់ឆ្នាំ គេនិយមប្រែស្ទើរគ្រប់ភាសា ក្នុងសកលលោក ទោះជាអាស៊ី ឬអឺរ៉ុប គេទុកជាលោកនីតិ ឬគតិលោកមួយដ៏សំខាន់ ។ ហិតោបទេស ជាភាសា សំស្ក្រឹតនេះមានលម្អ ៤ ប្រការគឺ ១.សេចក្តីជ្រាលជ្រៅ ទន់ផ្អែម, ២. ប្រើពាក្យពេចន៍លែបខាយល្អស្រស់, ៣. ជើងកាព្យណែងណង , ៤. រឿងរ៉ាវទាក់ទងគ្នាដឹកដូចរឿង ១០០១ យប់ ។ បើនរណាបានអានហើយ នរជននោះ ជាប់ចិត្តនឹកស្ញើចជញ្ជក់មាត់ចង់មើលចង់អាន និងនឹកទៅដល់ អ្នកនិពន្ធដើម ស្ញើចសរសើរស្នាដៃ និងចិត្តប្រកបដោយ មេត្តាក្រាលទៅគ្របដណ្តប់សព្វសត្វទាំងឡាយ ។ ✍នៅពេលអ្នកអានសៀវភៅមិនយល់ និងតែងតែចង់យល់អ្វីស្រួលៗ សូមអានកថាមុខរបស់ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ ។ តើដូនតាខ្មែរគាត់ខំប្រឹងប៉ុនណា? [...ការនិយមអាននេះ ជាវត្ថុបំណងប្រសើររបស់ខ្ញុំ ទុកថាខ្ញុំបានបោះជំហានទីមួយទៅស្រេចបរិបូណ៌ហើយ ថែមទាំងនាំឲ្យខ្ញុំមានកម្លាំងព្យាយាមសរសេរតទៅទៀតមិនតិចឡើយ ។ អស់លោកអ្នកអានខ្លះ កាលអានរួចហើយពោលត្អូញត្អែរថា ហិតោបទេសនេះល្អណាស់ តែពិបាកអានហួសពេក ហើយមិនងាយស្ដាប់សេចក្ដីបានផង ព្រោះដេរដាសដោយពាក្យសំស្ក្រឹត និងពាក្យមានអាថ៌ជ្រាលជ្រៅ ។ ខ្ញុំឥតប្រកែកទេ យល់ព្រមតាមពាក្យអ្នកអានទាំងអស់ តែក្នុងរឿងនេះខ្ញុំនឹកពិភាល់ថា លោកអ្នកអានទាំងឡាយភ្លេចថា ខ្ញុំជាអ្នកប្រែទៅហើយ មួយទៀតខ្ញុំជឿថាអ្នកអានទាំងឡាយគង់មិនភ្លេចថាធម្មតាច្បាប់ ឬសុភាសិតដែលជាទ្រឹស្ដី សុទ្ធសឹងមានអាថ៌ជ្រាលជ្រៅ មិនមែនអានហើយភ្លាមយល់ចូលចិត្តស្រួលទេ ។ អ្នកដែលខ្លាចគេបន្ទោសថាខ្វះការសិក្សា តែងព្យាយាមអានមិនលះបង់ចោល អានហើយអានទៀត ខំប្រឹងអានដរាបទាល់តែយល់សេចក្ដី ដូចគេទ្រាំលេបគីនីនឲ្យជាគ្រុនដូច្នោះ ។ ដើម្បីដាស់តឿនស្មារតីអ្នកអានទាំងឡាយ ខ្ញុំសូមនាំនិទានខ្លីមួយទុកជាគតិប្រចាំជីវិតថា៖ “កាលពីព្រេងនាយ កន្លងបាំងបាត់ស្ងាត់យូរយារណាស់ហើយ កាលនោះ អសុរ និងទេពតាយកនាគវសុកិជាព្រ័ត្រ យកភ្នំមន្ទរជាស្នូល យកអណ្ដើកអវតានៃព្រះនារាយណ៍ជាអ្នកទ្រភ្នំមន្ទរ ហើយបបួលគ្នាកូរសមុទ្ទទឹកដោះយកទឹកអម្រឹត តាមពាក្យយើងសព្វថ្ងៃថា អសុរ និងទេវតាទាញព្រ័ត្រ ។ ការកូសមុទ្ទទឹកដោះនោះ ប្រើថិរវេលាអស់វារៈកំណត់ ១០០០ឆ្នាំ ទើបបានទឹកអម្រឹត ។ បុរាណខ្មែរយើង ឆ្លាក់រឿងនេះនៅជញ្ញាំងថែវនគរវត្តភាគខាងកើតពេញផ្ទៃថែវ ធ្វើមុខមាត់មាឌសុទ្ធតែប្រឹង ។ មានធ្វើអសុរ និងទេពតាតាមមុខមាត់សម្បើមរាងក្រអឺតៗ ទាញព្រ័ត្រនាគនៅគ្រប់ទ្វារនគរធំទៀត មិនតែប៉ុណ្ណោះទេសូម្បីរូបសីហៈ ឬរូបឆ្មាំទ្វារគោបុរៈក៏មានអាការថាថាងប្រឹងប្រែងទាំងអស់ ។ មើលចុះ មិនមែនទន់ភ្លន់ល្វែតល្វតរេទៅតាមខ្យល់ទេ ។ ទាំងអស់នេះ ជារូបភាពសម្ដែងភស្តុតាងព្យាយាម និងថាមភាពនៃដូនតានៅសម័យនគរវត្ត ។ បើយើងពោលដោយផ្លូវហេតុផលគួរទុកជាគតិបានថា គួរប្រឹងឬទេ? ព្រោះដូនតាសុទ្ធតែប្រឹងទាំងអស់ ។...] ស្ដាប់សំឡេងសៀវភៅផ្សេងទៀត https://youtube.com/playlist?list=PLfWcJ2-YVyVxFVE5cgAeEeS1Rxbpd-dee&si=M-krAet4ORSW6bX7 សូមអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់😊🙏🙏🙏 ខ្ញុំលើកទឹកចិត្តឲ្យបងប្អូន ពុកម៉ែ ពូមីង យាយតាទាំងអស់គ្នាទៅអានសៀវភៅដើម កាន់តែល្អថែមទៀត៕ #audiobook #reading

Comment