MENU

Fun & Interesting

ភរិយាបារាំងរបស់លោកលិម គិមយ៉ាមិនចុះចាញ់ និងសន្យាស្វែងរកយុត្តិធម៌ឲ្យស្វាមី

Video Not Working? Fix It Now

សហគមន៍ខ្មែរនៅប្រទេសបារាំង ជាពិសេសអ្នកដែលស្គាល់លោកលិម គិមយ៉ានៅរន្ធត់មិនទាន់បាត់ ក្រោយពីដឹងលឺថា លោកលិម កិមយ៉ាត្រូវខ្មាន់កាំភ្លើងជនជាតិថៃបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីថ្ងៃទី ៧មករា។ នៅថ្ងៃព្រហស្បតិ៍ទី ១៦មករា ប្រជាជនខ្មែរជិត២០០នាក់ ដែលនៅក្នុងនោះមានមិត្តភក្តិ សាច់ញាតិ និងសមាជិករបស់អតីតគណបក្សសង្រ្គោះជាតិ ដែលលោកលិម គិមយ៉ាធ្លាប់ចូលរួមជីវភាពនយោបាយ បានទៅចូលរួមក្នុងពិធីបុណ្យសពរំលឹកវិញ្ញាណក្ខន្ធរបស់លោកលិម គិមយ៉ា។ នៅក្នុងពិធីបុណ្យទកិ្ខណានុប្បទានតាមបែបព្រះពុទ្ធសាសនានៅវត្តពោធិវង្សជាយក្រុងប៉ារីស ភរិយាបារាំង និងកូនប្រុសស្រីរបស់លោកលិម គិមយ៉ាបានទទួលការជួយជ្រោមជ្រែងលើកទឹកចិត្តពីមិត្តភក្តិខ្មែរ និងចំណុះជើងវត្តដែលមានសមានចិត្តនឹកអាណិតអាសូរដល់ក្រុមគ្រួសាររបស់លិម គិមយ៉ា។ នៅមុន​ឃាតករ​បាញ់សម្លាប់​នៅទីក្រុង​បាងកក លោកលិម គិមយ៉ា​ ធ្លាប់ជា​អតីតអ្នកតំណាងរាស្រ្ត​របស់​អតីតគណបក្ស​សង្រ្គោះជាតិ។ ដោយទទួលបាន​សញ្ញាប័ត្រ​វិស្វករស្ថិតិ​​ និងបម្រើការជា​អធិការកិច្ច​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​របស់​ក្រសួងសេដ្ឋកិច្ច​បារាំង លោក​លិម គិមយ៉ា​ជាមនុស្ស​ចូលចិត្ត​គណិតវិទ្យា និងជំរុញ​កូនៗ​ឲ្យរៀនបានខ្ពង់ខ្ពស់នៅប្រទេស​បារាំង។ នៅចូលនិវត្ត​ន៍​ លោក​បាន​ចូលបម្រើ​ក្នុង​គណបក្ស​នយោបាយ​សង្រ្គោះជាតិ នៅ​ឆ្នាំ ២០១៣ និង​បានជាប់ជា​អ្នកតំណាងរាស្រ្ត​មណ្ឌលកំពង់ធំ។ យើងស្តាប់បទយកការណ៍របស់ឈាង បុប្ផា ដែលមានជំនួយបច្ចេកទេសរូបភាពពីទុយ ដានែល។ ស្វែងយល់បន្ថែមតាមរយៈអត្ថបទលើវេបសាយរបស់យើង៖: https://rfi.my/BKTG.y 🔔 Please subscribe: https://rfi.my/YTkm 🌍 ទទួល​​ព័ត៌មាន​នៅ​ជុំវិញពិភពលោក​ដោយ​ផ្ទាល់ https://www.rfi.fr/km/ ភ្ជាប់ជាមួយ​ហ្វេសប៊ុក​របស់​យើង https://rfi.my/FBkm ទទួលព័ត៌មានពី​យើង​តាម​​ X (​​ធ្វីតធ័រ) https://rfi.my/Xkm ទទួលព័ត៌មាន​តាម​តេឡេក្រាម https://rfi.my/TGkm

Comment