-ជំនឿផ្សេងៗ:https://www.youtube.com/channel/UCvYt4Dflkt8viFiqRh4Kymw
-រុក្ខជាតិ:https://www.youtube.com/channel/UCj2SNYHIUpom4g3YOADa-CQ
-រឿងប្លែក:https://www.youtube.com/channel/UCIRZgeP7f3RNoL3uL7EqdMg
-ព័ត៍មានជាតិhttps://www.youtube.com/channel/UC1dV5PEUsPNyJl_UaM16GiA
-ទេសចរណ៍:https://www.youtube.com/channel/UC7tIRyFdDmA2MiAxVK4HOwQ
-រឿងនិទានសាមកុក:https://www.youtube.com/channel/UCUpiZJCbw3RiYRYPdy_BZgw
-ការលើកទឹកចិត្តទូទៅ:https://www.youtube.com/channel/UCrarF6TKtmI0uKkySYRrIyA
-សុខភាពទូទៅ :https://www.youtube.com/channel/UCS2v0NXKbWaYNjfyCeFVGwA
-ព័ត៍មានអន្តរជាតិទាន់ហេតុការណ៍: https://www.youtube.com/channel/UCeGtUM6Hi8cOVSbESJ2eLWQ
ទឹកជ្រោះច្រកល្អៀងមានប្រភពពីភ្នំឱរ៉ាល់កំពុងទាក់ទាញភ្ញៀវទេសចរ
អមទៅដោយទេសភាពធម្មជាតិ ព្រៃភ្នំ ស្ទឹងនិងខ្សែទឹកជ្រោះហូរចេញពីកំពូលភ្នំឱរ៉ាល់ខួបប្រាំងវស្សាកាត់ផ្ទាំងថ្មរាប់រយម៉ែត្រត្រជាក់ដូចទឹកអម្រឹតគួរជាទីគយគន់ និងសម្រាកលម្ហែកាយងូតទឹកលេងនោះរមណីយដ្ឋានទឹកជ្រោះធម្មជាតិច្រកល្អៀងកំពុងតែកែប្រែមុខមាត់បង្អួតសម្រស់ធម្មជាតិទាក់ទាញភ្ញៀវចូលទស្សនា មិនថាថ្ងៃបុណ្យឬថ្ងៃធម្មតាទាំងរមណីយដ្ឋានធម្មជាតិនេះមិនទាន់ទាំងបានរៀបចំខ្លួនប្រាណឲ្យមានសោភណភាពត្រឹមត្រូវទៅតាមរចនាប័ទ្ម តំបន់ទេសចរណ៍មួយរយភាគរយនិងមានសេវាកម្មគ្រប់គ្រាន់នោះ។ខេត្តពោធិ៍សាត់មានតំបន់កម្សាន្តបែបប្រវត្តិសាស្រ្តនិងបែបធម្មជាតិជាច្រើនក្នុងនោះមានដូចជាបូជនីយដ្ឋានប្រវត្តិសាស្រ្តមេទ័ពឃ្លាំងមឿង តំបន់បាក់ត្រា កំពង់ហ្លួង កំពែង ភ្នំដាក់ព្រះ ព្រះធាតុ និងតំបន់ទឹកជ្រោះធម្មជាតិច្រកល្អៀង។ ប៉ុន្តែយ៉ាងណា តំបន់ដែលភ្ញៀវនិយមទស្សនាទាំងនោះ ត្រូវបានគេមើលឃើញមានលក្ខណៈទាក់ទាញផ្សេងៗគ្នា។លោក ញ៉ូ សុងប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅខេត្តពោធិ៍សាត់មានតំបន់ដែលភ្ញៀវនិយមទៅទស្សនាកម្សាន្តលម្ហែកាយនោះ មិនក្រោមដប់កន្លែងទេដែលតំបន់ទាំងនោះមានទាំងតំបន់កម្សាន្តបែបប្រវត្តិសាស្រ្តនិងតំបន់កម្សាន្តបែបធម្មជាតិ។លោកក៏បានលើកឡើងថា៖«កន្លែងកម្សាន្តទាំងនោះមានតាមរដូវកាលដែរ។ ប៉ុន្តែមានតំបន់កម្សាន្តបីដែលពេញនិយមជាងគេក្នុងនោះមានកោះសំពៅមាសបូជនីយដ្ឋានប្រវត្តិសាស្រ្តអ្នកតាឃ្លាំងមឿង និងរមណីយដ្ឋានទឹកជ្រោះច្រកល្អៀង»។
បន្ថែមលើការបញ្ជាក់នោះ លោកប្រធានមន្ទីរក៏បានពន្យល់ឲ្យដឹងផងដែរថា៖«នៅកោះសំពៅមាស មិនថាថ្ងៃសៅរ៍អាទិត្យឬចន្ទទេ ថ្ងៃណាក៏មានភ្ញៀវចេញចូលទស្សនាច្រើនកុះករដែរ ព្រោះនៅក្នុងក្រុង។ ចំណែកឯបូជនីយដ្ឋានប្រវត្តិសាស្រ្តលោកតាឃ្លាំងមឿង ក៏ដូចគ្នាដែរ ស្ទើរពេញមួយសប្តាហ៍មិនដាច់ភ្ញៀវឡើយ ពិសេសនៅថ្ងៃសីលដោយពួកគាត់ភាគច្រើនជាអ្នកទៅបែរបន់សុំសេចក្តីសុខសប្បាយពីបារមីអ្នកតា មេទ័ព។ ប៉ុន្តែដោយឡែករមណីយដ្ឋានដែលបង្កប់ខ្លួននៅកណ្តាលព្រៃដែលមានចម្ងាយពីទីរួមខេត្តនេះដល់ទៅជិត១០០គីឡូម៉ែត្រ ទឹកជ្រោះធម្មជាតិច្រកល្អៀង ក៏មានភ្ញៀវជាតិនិងអន្តរជាតិនិយមទៅទីនោះមិនចាញ់តំបន់ទាំងនេះដែរគឺពួកគេក្រៅពីបានគយគន់សម្រស់ធម្មជាតិព្រៃភ្នំដ៏ស្រស់ត្រកាលហើយ ពួកគេក៏បានងូតទឹកជ្រោះដ៏ត្រជាក់ដូចទឹកអម្រឹតទៀតផង»។
ទឹកជ្រោះធម្មជាតិ ច្រកល្អៀងមានចម្ងាយប្រមាណ៧៣គីឡូម៉ែត្រភាគអាគ្នេឃ៍ក្រុងពោធិ៍សាត់និងមានចម្ងាយ៤៣គីឡូម៉ែត្រពីផ្សារក្រគរស្ថិតនៅក្នុងឃុំឈើតុំ ស្រុកក្រគរ។ បើភ្ញៀវទៅពីខាងភ្នំពេញឬពីខេត្តកំពង់ឆ្នាំងចង់ទៅទស្សនាតំបន់ធម្មជាតិដ៏ប្រណីតមួយនេះ គេមិនបាច់ទៅដល់ទីរួមខេត្តពោធិ៍សាត់ទេ ទៅដល់ផ្សារក្រគរនោះនឹងមានផ្លូវមួយបត់ឆ្វេងទៅដោយធ្វើដំណើរតាមផ្លូវក្រួសក្រហមបានរយៈចម្ងាយ៣៨គីឡូម៉ែត្រ និង៤គីឡូម៉ែត្រទៀតជាផ្លូវលំធម្មតា។
លោកប្រធានមន្ទីរទេសចរណ៍ឲ្យដឹងថា៖«ដំណើរទៅទស្សនាកម្សាន្តនៅទឹកជ្រោះធម្មជាតិច្រកល្អៀងនោះបងប្អូនក៏ចំណេញដែរ មិនត្រឹមតែបានទស្សនាទឹកជ្រោះធម្មជាតិគ្មានពីរនៅខេត្តពោធិ៍សាត់នោះទេ តែមុនចូលដល់គេក៏អាចឡើងលេងភ្នំឡាងត្រាចដែលជាភ្នំមានធម្មជាតិត្រជាក់ត្រឈឹងត្រឈៃ និងជាតំបន់ធម្មជាតិដ៏ទាក់ទាញមួយដែរកាលពីមុន»។ជាមួយនឹងការបង្ហាញនេះ លោក ញ៉ូ សុង ក៏បានរៀបរាប់ពីភាពទាក់ទាញរបស់រមណីយដ្ឋានទឹកជ្រោះធម្មជាតិច្រកល្អៀងនេះថា ទឹកជ្រោះច្រកល្អៀងជាតំបន់ទេសចរណ៍មួយដែលសម្បូរដោយទេសភាពធម្មជាតិមានទឹកជ្រោះនិងព្រៃឈើពណ៌ខៀវស្រងាត់។ដោយមើលឃើញពីភាពទាក់ទាញនិងមានភ្ញៀវចូលទស្សនាពីមួយសប្តាហ៍ទៅមួយសប្តាហ៍កាន់តែច្រើនទៅៗនោះ លោកប្រធានមន្ទីររូបនេះក៏បានប្រៀបប្រដូចទឹកជ្រោះធ្លាក់ធម្មជាតិមួយនេះ ទៅនឹងទឹកជ្រោះប៊ូស្រានៅឯខេត្តមណ្ឌលគិរី ដោយអះអាងថា៖«នៅស្រុកខ្មែរក្រៅពីទឹកជ្រោះប៊ូស្រាមក មានតែទឹកជ្រោះធម្មជាតិច្រកល្អៀងនេះទេ ដែលមានសណ្ឋានជាទឹកជ្រោះចេញពីប្រភពក្រោមភ្នំដូចគ្នានិងមានសម្រស់ទឹកហូរប្រហាក់ប្រហែលគ្នា»។លោកបន្តថា៖«ពិតណាស់ទឹកជ្រោះប៊ូស្រា គេមានឈ្មោះល្បីនិងមានគេស្គាល់តាំងពីសម័យបុរាណហើយឈ្មោះវាក៏មាននៅក្នុងបទចម្រៀងដែរ។ តែដោយឡែកទឹកជ្រោះធម្មជាតិច្រកល្អៀងទើបតែមានឈ្មោះក្នុងបញ្ជីទេសចរណ៍ខេត្តនៅឆ្នាំ២០០៣ប៉ុណ្ណោះ»។ប៉ុន្តែលោកក៏អះអាងថា កាលពីពីរបីឆ្នាំមុនទឹកជ្រោះធម្មជាតិច្រកល្អៀងមានភ្ញៀវចូលទៅទស្សនា តែថ្ងៃបុណ្យចូលឆ្នាំ និងថ្ងៃបុណ្យភ្ជុំប៉ុណ្ណោះ តែបច្ចុប្បន្ននេះស្ទើរតែពេញមួយសប្តាហ៍គឺមានភ្ញៀវចូលទៅទស្សនា និងងូតទឹកកម្សាន្តមិនដាច់ដូចតែទឹកជ្រោះប៊ូស្រាដែរ»៕