វេទិកាអ្នកស្ដាប់អាស៊ីសេរី៖ តើពលរដ្ឋកម្ពុជាត្រូវធ្វើអ្វី ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញបាន?
មេដឹកនាំកម្ពុជាជាច្រើនជំនាន់ តាំងពីសម័យសង្គមរាស្ត្រនិយមមក អះអាងថាខ្លួនទទួលយករបបប្រជាធិបតេយ្យមកដឹកនាំប្រទេស។ ថ្វីត្បិតក្នុងរបបខ្លះគេមានរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំក្តី តែការបោះឆ្នោតខ្លះជាការបោះឆ្នោតក្លែងក្លាយ ឬជាការបោះឆ្នោតថ្ពិនភ្នែកតែប៉ុណ្ណោះ។ ជួនកាលអ្នកនយោបាយនៅកម្ពុជា បោះចោលការបោះឆ្នោតទាំងស្រុង ហើយប្រើចុងកាណុងបង្ហូរឈាមដណ្ដើមអំណាចគ្នាដដែល។
ទោះជាពេលខ្លះ មានការជួយជ្រោមជ្រែងអង្គការសហប្រជាជាតិក្នុងការរៀបចំជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតឡើងវិញ ដូចជានៅឆ្នាំ១៩៩៣ ក្តី ក៏ទៅបំផុតទៅ ក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ កម្ពុជានៅតែមានមេដឹកនាំតែម្នាក់ដដែល គឺលោក ហ៊ុន សែន។ ហើយក្រោមកណ្តាប់របស់ លោក ហ៊ុន សែន លោកបានបំផ្លាញប្រជាធិបតេយ្យដល់ឫសគល់តែម្តង។
នៅក្នុងស្ថានភាពបែបនេះ តើពលរដ្ឋកម្ពុជានិងអ្នកពាក់ព័ន្ធដទៃទៀត ត្រូវធ្វើបែបណា ដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញបាន?
----------------------------------------------------------------------------------------
RFA Khmer ជាទំព័រផ្លូវការរបស់ វិទ្យុអាស៊ីសេរី ( Radio Free Asia )។ លោកអ្នកនាងអាចតាមដានស្តាប់ និងទស្សនាព័ត៌មានរបស់ វិទ្យុអាស៊ីសេរី ( Radio Free Asia ) តាមរយៈ ៖
ទទួលការជូនដំណឹង: https://goo.gl/SUtZKE
គេហទំព័រ: http://www.rfa.org/khmer/
ហ្វេសប៊ុក https://www.facebook.com/rfacambodia
ធ្វីទ័រ https://twitter.com/RadioFreeAsiaKH
ផ្ញើព័ត៌មានមកយើង: http://www.rfa.org/khmer/send_news_form
ជំនួយសម្រាប់ការប្រើ ផតឃែស្ថ https://goo.gl/HBzaD9
សោនខ្លៅ https://goo.gl/Ccm5Q2
ប្រព័ន្ធប្រតិបត្តិការ Android: https://goo.gl/uWDR9W
ប្រព័ន្ធប្រតិបត្តិការ iOS: https://goo.gl/8LaCd1