ស្ដាប់សៀវភៅទាំងមូល
https://youtube.com/playlist?list=PLfWcJ2-YVyVwWQWT1n39UVmqJgCVfzIZk&si=unJWid6vJM_0UmAA
បង្រៀនឲ្យប្រើសតិបញ្ញាដំណោះទុក្ខ
«ព្រះពុទ្ធសាសនាបង្រៀនសង្កត់ធ្ងន់លើសតិបញ្ញា ក្នុងទង្វើរបស់ជីវិតឲ្យចេះកម្ចាត់សេចក្តីទុក្ខ ដោយពិចារណាឲ្យឃើញដើមហេតុរបស់ទុក្ខ ហើយធ្វើកំណែ និងសម្រាយឲ្យត្រឹមត្រូវតាមសេចក្តីពិត មិនឲ្យជឿ ឬប្រកាន់យកផ្លូវដោះស្រាយយ៉ាងធូរៗងាយៗ ប្រាសចាកហេតុផល»។
ក្នុងចំណុចទី១ដែលថា ពុទ្ធសាសនាបង្រៀនសង្កត់ធ្ងន់លើសតិបញ្ញានោះ «សតិបញ្ញា» ក្នុងទីនេះប្រែ មកពីពាក្យអង់គ្លេសថា «INTELLIGENCE»។ បើនិយាយតាមភាសាសាសនាសតិបញ្ញា មិនមែនជាគូនិងគ្នាទេ។ ព្រះពុទ្ធសាសនារបស់យើង បានប្រើសតិ និងសម្បជញ្ញៈជាគូនឹងគ្នា ដោយបានឲ្យឈ្មោះធម៌នេះថា ជាធាតុមានឧបការៈច្រើន ដែលមានចែងក្នុងគម្ពីរអង្គុត្តរនិកាយទុក្កនិបាត ដូចយើងបានស្តាប់គ្រប់គ្នាមកហើយ។ ចំណែកសតិ និងបញ្ញាលោកពុំបានប្រើជាគូ តែលោកប្រើជាពួក នឹងមានក្នុងសំណេរខាងមុខ។
ពាក្យថា «សតិ និង បញ្ញា» ប្រែមកពីពាក្យថា INTELLIGENCE នោះ ប្រសិនបើយើងចង់ប្រើជាពាក្យ ពុទ្ធសាសនាសុទ្ធ យើងប្រើតែបញ្ញាក៏បានណាស់ទៅហើយ ព្រោះបញ្ញាល្អ ឬបញ្ញាពិតៗ ដែលគម្ពីរអភិធម្មយើងបានឲ្យឈ្មោះថា «សោភណចេតសិក» នោះ ត្រូវមានសតិទៅក្នុងនោះផងដែរ ដែលលោកឲ្យឈ្មោះម៉្យាងទៀតថា បញ្ញា ជាសហគតៈជាមួយនិងសតិ។ អ្នកអាននឹងបានដឹងរឿងនេះជាថ្មីតាមសំណេររបស់ខ្ញុំក្នុងខាងមុខ។ ដើម្បីដឹងជាបន្ទាន់ ខ្ញុំសូមអ្នកអានសង្កេតថា ធម្មៈជាទូទៅនៃពុទ្ធសាសនាមិនមានធម្មៈណាស្តីដល់ជំនឿ ហើយគ្មានស្តីដល់បញ្ញាផងទេ។ សទ្ធា និងបញ្ញាត្រូវបានជាប់ទាក់ទងជាមួយគ្នាយ៉ាងណា សតិនិងបញ្ញាក៏ត្រូវបានជាសហគតៈធម៌នឹងគ្នាយ៉ាងនោះដែរ ព្រោះចេតសិកធម៌ទាំងអស់នេះ ត្រូវបានចាត់ចូលក្នុងសោភណចេតសិកដូចគ្នា។
- ដកស្រង់ចេញពីសៀវភៅ #សកលចិន្តា ដោយភិក្ខុធម្មបាល ខៀវ ជុំ (៦ កញ្ញា ១៩៧២)
- អានដោយ: EKH (មីនា ២០២៥)
ទាញយកសៀវភៅអាន
https://t.me/audiobookkh
សូមអរគុណសម្រាប់ការតាមដានសណ្ដាប់តាំងពីដើមរហូតដល់ចប់ និងសូមខន្តីអភ័យទោសចំពោះរាល់កំហុសឆ្គងនានាដែលកើតឡើងដោយប្រការណាមួយក្នុងការផលិតវីដេអូនេះឡើង។ សូមអរគុណបងជាអនេកប្បការ!!!
Thanks for watching!
ស្ដាប់សៀវភៅផ្សេងទៀត៖
https://youtube.com/playlist?list=PLfWcJ2-YVyVxFVE5cgAeEeS1Rxbpd-dee