ក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅទីក្រុងវ៉ាស៊ីនតោន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ថា អាមេរិកចង់ក្លាយជាអ្នកត្រួតត្រាតំបន់ហ្កាហ្សា ដែលរងការបំផ្លិចបំផ្លាញស្ទើរគ្មានសល់ដោយសង្គ្រាម។ សំណើរបស់លោកដូណាល់ត្រាំនេះ អាចនឹងប្តូរផ្លាស់ប្រវត្តិសាស្ត្រ។ នេះបើតាមទស្សនៈរបស់លោកនេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ អង្គការរំដោះប៉ាឡេស្ទីន និងចលនាហាម៉ាសប៉ាឡេស្ទីន បានបញ្ចេញប្រតិកម្មភ្លាមច្រានចោលគំនិតរបស់លោកត្រាំដោយបរិហារថាជាគំនិតរើសអើងពូជសាសន៍។
🔔 Please subscribe: https://rfi.my/YTkm
🌍 ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ https://www.rfi.fr/km/
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង https://rfi.my/FBkm
ទទួលព័ត៌មានពីយើងតាម X (ធ្វីតធ័រ) https://rfi.my/Xkm
ទទួលព័ត៌មានតាមតេឡេក្រាម https://rfi.my/TGkm