MENU

Fun & Interesting

លោកសម រង្ស៊ីតស៊ូ ប្តឹងមេបញ្ជាការកងអង្គរក្សរបស់លោក ហ៊ុន សែននៅតុលាការបារាំងនៅក្នុងសំណុំរឿងគប់គ្រាប់បែក

Video Not Working? Fix It Now

នៅតុលាការក្រុងប៉ារីស សវនាការ​ជំនុំជម្រះ​ប្រធានកងអង្គរក្ស​របស់​អតីតនាយករដ្ឋមន្រ្តីហ៊ុន សែនបានឈានចូលដល់ថ្ងៃទី៣ នៅថ្ងៃសុក្រ​ទី ២១​មីនានេះ។ បន្ទាប់ពី​សាកសួរ​សាក្សី ដែលនៅក្នុងនោះ​មានស្រ្តីរងគ្រោះដោយផ្ទាល់​នៅក្នុង​ហេតុការណ៍គប់គ្រាប់បែក​នៅមុខ​រដ្ឋសភាកម្ពុជា​ថ្ងៃទី ៣០មីនា ឆ្នាំ​១៩៩៧អស់រយៈពេល​២ថ្ងៃ ចៅក្រម​បារាំង​បីរូប​ត្រូវ​ស្តាប់​ភាគី​រដ្ឋប្បវេណី​​ ដែលមាន​លោក​សម រង្ស៊ី និងភរិយា​ជា​ដើមបណ្តឹង មុន​នឹង​ចេញ​សេចក្តីសម្រេច នៅ​ថ្ងៃ​សុក្រទី​២១ មីនា ដែលជាថ្ងៃចុងបញ្ចប់​នៃសវនាការ។ ចៅក្រម​បារាំង នៅទីបំផុត នៅក្នុងសវនាការ​​ចុងក្រោយ​នៅថ្ងៃ​សុក្រ បាន​សម្រេច​លើកពេល​សវនាការ​ទៅពេលក្រោយ ទៅតាមការទាមទារ​របស់​រដ្ឋអាជ្ញា ។ គួរបញ្ជាក់ថា នៅក្នុងសវនាការ​ពីរថ្ងៃមកនេះ លោកស្រី Isabelle Poinso រដ្ឋអាជ្ញា​បានតវ៉ា​ពីការខ្វះឯកសារ និងព័ត៌មានដែល​រៀបរៀង​ដោយ​ក្រុមអ្នកស៊ើបអង្កេត​របស់តុលាការបារាំង ​ខណៈដែល​ទាំងសាក្សី និង​ឯកសារ​ដាក់បន្ទុក​លើ​ចុងចោទរហូតមក ជា​ប្រភេទរបាយការណ៍ដែល​តុលាការ​បារាំង​ទទួលបាន​ពីភាគីខាងក្រៅដូចជា​ប៉ូលិស​FBI និងតែ​ភាគីដើមបណ្តឹងរដ្ឋប្បវេណី។ ស្វែងយល់បន្ថែមតាមរយៈអត្ថបទលើវេបសាយរបស់យើង៖: https://rfi.my/BW1K.y 🔔 Please subscribe: https://rfi.my/YTkm 🌍 ទទួល​​ព័ត៌មាន​នៅ​ជុំវិញពិភពលោក​ដោយ​ផ្ទាល់ https://www.rfi.fr/km/ ភ្ជាប់ជាមួយ​ហ្វេសប៊ុក​របស់​យើង https://rfi.my/FBkm ទទួលព័ត៌មានពី​យើង​តាម​​ X (​​ធ្វីតធ័រ) https://rfi.my/Xkm ទទួលព័ត៌មាន​តាម​តេឡេក្រាម https://rfi.my/TGkm

Comment