ប៉ុន្មានថ្ងៃកន្លងទៅនេះ កសិករនៅខេត្តបាត់ដំបងបានអំពាវនាវតាមបណ្តាញសង្គមឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍រកទីផ្សារស្រូវ ខណៈស្រូវដែលប្រមូលរួចគ្មានទីផ្សារ និងត្រូវបានឈ្មួញក្នុងស្រុកទម្លាក់តម្លៃ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៧ មករា ឆ្នាំ២០២៥ ឧកញ៉ា ភូ ពុយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ បៃតងកម្ពុជាបានបញ្ជាក់ថា ស្រូវរបស់កសិករនៅខេត្តបាត់ដំបងដែលកំពុងធ្លាក់ថ្លៃ និងកកស្ទះមិនអាចលក់ចេញបានពេលនេះ គឺដោយសារឈ្មួញវៀតណាមមិនចូលមកទិញដូចរាល់ឆ្នាំ។ ឧកញ៉ា ភូ ពុយ ថារោងម៉ាស៊ីនកិនស្រូវរបស់លោកទិញស្រូវសម្រាប់តែកិនជាអង្ករដើម្បីនាំចេញតែប៉ុណ្ណោះ និងថា ស្រូវដែលកសិករលក់មិនចេញពេលនេះជាប្រភេទស្រូវ«នាងខុន» ដែលកន្លងមកពឹងទាំងស្រុងលើឈ្មួញពីវៀតណាម៕
🔔 Please subscribe: https://rfi.my/YTkm
🌍 ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ https://www.rfi.fr/km/
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង https://rfi.my/FBkm
ទទួលព័ត៌មានពីយើងតាម X (ធ្វីតធ័រ) https://rfi.my/Xkm
ទទួលព័ត៌មានតាមតេឡេក្រាម https://rfi.my/TGkm