MENU

Fun & Interesting

ពលរដ្ឋនិងម្ចាស់ដីនៅលើកោះមាសចេញតវ៉ា​ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់​ការជួលដី​ឲ្យ​ក្រុម​ហ៊ុន​ឃុន សៀ​

VOA Khmer 7,758 1 week ago
Video Not Working? Fix It Now

កាលពីថ្ងៃអាទិត្យ ប្រជាពលរដ្ឋរាប់​សិបនាក់ដែលជាអ្នករស់នៅលើកោះមាស និងម្ចាស់ដីលើ​កោះដែល​ស្ថិតក្នុង​ភូមិ​សាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នា​ទាមទារ​ឲ្យ​រដ្ឋា​ភិបាល​ចេញ​ប្លង់កម្ម​សិទ្ធិកាន់​កាប់​ដីធ្លី​ ដើម្បីពួក​គេ​មាន​លទ្ធភាពផ្ទេរទៅឲ្យកូន ​ឬ​ក៏បម្រើដល់សេចក្តីត្រូវការផ្ទាល់ខ្លួនផ្សេងទៀត។ ការ​ទាមទារ​នេះបាន​កើតឡើង ខណៈ​ពលរដ្ឋ​និងម្ចាស់ដីប្រមាណ ១៦៨ គ្រួសារ​ កំពុងប្រឈម​នឹង​គម្រោង​អភិវឌ្ឍន៍​មួយ​របស់​ក្រុមហ៊ុនឃុនសៀ​​ អ៊ីមផត អិចផត ដែលទទួលបាន​ការ​អនុញ្ញាត​ពីរដ្ឋាភិបាល​តាម​ ស.ជ.ណ មួយ ​ឲ្យជួល​អចិន្ត្រៃយ៍រយៈពេល ៥០ ឆ្នាំ និងអាចជួលបន្តជាថ្មី និង​វិនិ​យោគ​អភិវឌ្ឍ​លើ​កោះមាស​ទំហំ​ប្រមាណ ​៣៥០ ​ហិកតា​។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតឲ្យវីអូអេពីខេត្តកណ្តាលដូចតទៅ៖

Comment