MENU

Fun & Interesting

ការបង្រៀនឱ្យរស់នៅតាមភាពពិតតាមពំនោលត្រង់ៗចំៗ | សកលចិន្តា (ភាគទី៥)

Video Not Working? Fix It Now

ស្ដាប់សៀវភៅទាំងមូល https://youtube.com/playlist?list=PLfWcJ2-YVyVwWQWT1n39UVmqJgCVfzIZk&si=unJWid6vJM_0UmAA ការបង្រៀនឲ្យរស់នៅតាមភាពពិតតាមពំនោលត្រង់ៗចំៗ «ព្រះពុទ្ធសាសនា ជាសាសនាដឹកនាំមនុស្សឲ្យដើរកាត់តម្រង់ទៅរកសេចក្តីពិត ឲ្យប្រឈមមុខនឹងភាពពិត ដូចសេចក្តីកើត ចាស់ ឈឺ ស្លាប់ជាដើម ហើយឲ្យស្វែងរកប្រយោជន៍អំពីសេចក្តីពិតនោះលុះត្រាតែបាន។ ទន្ទឹមគ្នានេះ បង្រៀនត្រង់ៗចំៗ ចំពោះបញ្ហាខ្លះដែលពីដើមមក គេមិនធ្លាប់បង្រៀន មិនធ្លាប់ចេះចាំត្រង់ៗចំ ដូចបញ្ហាឫក្សល្អ យាមល្អ និងទឹកស័ក្តិសិទ្ធិជាដើម។ បង្រៀនឲ្យមនុស្សធ្វើជាទេវតានៅក្នុងជីវិតនេះ កុំចាំស្លាប់សិនទើបបានធ្វើជាទេវតា ដោយធ្វើសេចក្តីពន្យល់ថា ការប្រព្រឹត្តប្រតិបត្តិល្អ ជាធាតុធ្វើមនុស្សឲ្យទៅជាទេវតាបាន»។ ការបង្រៀនឲ្យដើរផ្លូវកាត់ សំដៅទៅរកសេចក្តីពិត ឬការបង្រៀនត្រង់ៗចំៗនោះ គឺការហ៊ានចេញមុខនិយាយសេចក្តីពិត បដិសេធជំនឿខុស ជំនឿគ្មានហេតុផលហ្នឹងឯង។ អ្នកអានដឹងហើយថា ពួកព្រាហ្មណ៍បានបង្រៀនគ្នា បានប្រកាន់យកថា ពួកខ្លួនមានតម្លៃខ្ពស់ ព្រោះពួកខ្លួនកើតអំពីមាត់ព្រហ្ម។ ព្រះពុទ្ធបរមគ្រូ ព្រះអង្គហ៊ានឆ្លើយសងត្រង់ៗចំៗថា ពួកព្រាហ្មណ៍កើតពីស្ត្រីជាម្តាយរបស់ខ្លួន សម្រាលតាមទ្វារយោនីដូចសកលមនុស្សដទៃក្នុងពិភពលោក។ មនុស្សមានកំណើតដូចគ្នា សម្រាលតាមយោនីដូចគ្នា មានឪពុកប្រុស ម្តាយស្រីដូចគ្នាមាន ការរស់នៅដោយអាហារដូចគ្នា ចេះសើច ចេះយំ ចេះដេក ចេះខ្លាចដូចគ្នា ។ល។ គ្មានពិសេសថ្លៃថ្នូរអ្វីជាងគ្នាឡើយ តម្លៃតំហោករបស់មនុស្ស ពុំមែននៅលើជាតិវណ្ណៈឡើយ វានៅលើទង្វើអាក្រក់ល្អ ឯនោះវិញទេ។ [...] - ដកស្រង់ចេញពីសៀវភៅ #សកលចិន្តា ដោយភិក្ខុធម្មបាល ខៀវ ជុំ (៦ កញ្ញា ១៩៧២) - អានដោយ: EKH (កុម្ភៈ ២០២៥) 00:00:00 | ការបង្រៀនឲ្យរស់នៅតាមភាពពិតតាមពំនោលត្រង់ៗចំៗ 00:54:53 | ទឹកស័ក្តិសិទ្ធិ ឬទឹកមន្ត 01:34:37 | នរកសួគ៌មានពិត ឬគ្មានទេ ទាញយកសៀវភៅអាន https://t.me/audiobookkh សូមអរគុណសម្រាប់ការតាមដានសណ្ដាប់តាំងពីដើមរហូតដល់ចប់ និងសូមខន្តីអភ័យទោសចំពោះរាល់កំហុសឆ្គងនានាដែលកើតឡើងដោយប្រការណាមួយក្នុងការផលិតវីដេអូនេះឡើង។ សូមអរគុណបងជាអនេកប្បការ!!! Thanks for watching! ស្ដាប់សៀវភៅផ្សេងទៀត៖ https://youtube.com/playlist?list=PLfWcJ2-YVyVxFVE5cgAeEeS1Rxbpd-dee

Comment