MENU

Fun & Interesting

តើសេចក្តីព្រាងច្បាប់ថ្មី«ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម»មានគោលដៅអ្វី?

RFI ខេមរភាសា / RFI Khmer 8,436 lượt xem 1 day ago
Video Not Working? Fix It Now

កាលពីថ្ងៃទី ២៤ មករា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ថ្មីជំនួសច្បាប់ចាស់ ស្តីពីការប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម និងអំពើប្រល័យពូជសាសន៍នៅក្នុងរបបប្រជាធិបតេយ្យ។ រដ្ឋាភិបាលកម្ពុជាអះអាងថា ការដំឡើងកម្រិតទោសដែលមានចែងក្នុងច្បាប់ថ្មី មានគោលដៅធានាសេចក្តីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ពិសេសគឺផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះអាចវិលត្រឡប់មកកម្ពុជាសាជាថ្មី។ ប៉ុន្តែ អ្នកតាមដានសង្គម និងអ្នកនយោបាយក្រៅរដ្ឋាភិបាល យល់ថាសេចក្តីព្រាងច្បាប់ថ្មីនេះធ្វើឡើងក្នុងចេតនាបំបិទសិទ្ធិសេរីភាព និងបង្ខំឲ្យសាធារណជនត្រូវតែជឿនិងទទួលស្គាល់ថា ឧក្រិដ្ឋកម្មសម្លាប់រង្គាលធ្លាប់កើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។


ស្វែងយល់បន្ថែមតាមរយៈអត្ថបទលើវេបសាយរបស់យើង៖: https://rfi.my/BM4K.y

🔔 Please subscribe: https://rfi.my/YTkm

🌍 ទទួល​​ព័ត៌មាន​នៅ​ជុំវិញពិភពលោក​ដោយ​ផ្ទាល់ https://www.rfi.fr/km/

ភ្ជាប់ជាមួយ​ហ្វេសប៊ុក​របស់​យើង https://rfi.my/FBkm
ទទួលព័ត៌មានពី​យើង​តាម​​ X (​​ធ្វីតធ័រ) https://rfi.my/Xkm
ទទួលព័ត៌មាន​តាម​តេឡេក្រាម https://rfi.my/TGkm

Comment