កសិកម្មគឺជាវិស័យធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានកម្លាំងពលកម្មប្រមាណ ៦៥% កំពុងប្រកបរបរនេះ។ លើសពីនេះ វិស័យកសិកម្មមានតួនាទីសំខាន់បំផុតក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ពីព្រោះវិស័យនេះជាប្រភពផ្ដល់ស្បៀងអាហារសម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ ទោះជាយ៉ាងនេះក្តី វិស័យកសិកម្មក្លាយជាជម្រើសបន្ទាប់បន្សំ ឬចុងក្រោយទៅវិញសម្រាប់យុវជនជាច្រើន ដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សា។
តើមូលហេតុអ្វីបានជាយុវជនមួយចំនួនមិនចង់រៀនមុខជំនាញកសិកម្ម?