រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ឯកភាពគ្នានៅឡើយទេថា តើពពួកមនុស្សសម័យបុរាណចាប់ផ្តើមចេះប្រើភ្លើងតាំងពីពេលណាពិតប្រាកដ? ក៏ប៉ុន្តែ គេឯកភាពគ្នាជាទូទៅថា ការចេះប្រើភ្លើងនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយ នៅក្នុងប្រវត្តិរបស់មនុស្សជាតិយើង។
ភ្លើងជួយឲ្យមនុស្សអាចផ្លាស់ប្តូរបបចំណីអាហារពីការទទួលទានសាច់ឆៅ ទៅទទួលទានសាច់ឆ្អិន ហើយការទទួលទានសាច់ឆ្អិននេះគឺជាកត្តាដ៏ចម្បងមួយដែលជួយឲ្យមនុស្សមានការរីកលូតលាស់លឿនជាងមុន ទាំងខាងរូបកាយ និងខាងបញ្ញា។ ភ្លើងក៏ជាកត្តាដ៏ចម្បងមួយផងដែរ នៅក្នុងដំណើរវិវឌ្ឍន៍នៃទំនាក់ទំនងសង្គមរបស់មនុស្ស ជាពិសេស គឺភាសា។
ប្រវត្តិសាស្រ្តពិភពលោក ដោយ សេង ឌីណា (ប្រវត្តិចក្រវាល)
អានអត្ថបទនៅលើវេបសាយរបស់ RFI ខេមរភាសា៖ https://bit.ly/2PN4Ccd
វីដេអូផ្សេងទៀតស្តីពីចក្រវាល https://www.youtube.com/playlist?list=PL1ie9jay6H_Cj21DOY3D3N7JR1Vd6MWmA
#ប្រវត្តិសាស្ត្រ #មនុស្សជាតិ #ចក្រវាល