-កាហ្វេគឺជារុក្ខជាតិផ្កាមួយប្រភេទនៅក្នុងគ្រួសារ Rubiaceae ។ ប្រភេទកាហ្វេ គឺជារុក្ខជាតិឬដើមឈើតូចៗ ដែលមានដើមកំណើតនៅតំបន់ត្រូពិចអាហ្វ្រិកខាងត្បូងនិងអាស៊ីត្រូពិច។
-ស្ថានភាពដីក្រហមក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអំណោយផលដល់ដំណាំជាច្រើនក្នុងនោះដំណាំកាហ្វេ មានការដាំដុះតាំងពីទស្សវត្សទី៦០មកម្លេះ។ បច្ចុប្បន្នមានកសិករចំនួន៥គ្រួសារ សរុបផ្ទៃដីប្រមាណជា ១៣ហិកតា បានលេចរូបរាងក្នុងស្រុកមេមត់ជាមួយទិន្នផលយ៉ាងល្អប្រសើរ រសជាតិកាហ្វេមេមត់ក៏មិនចាញ់កាហ្វេនៅតំបន់ដទៃផងដែរ។