MENU

Fun & Interesting

លោក រស់ កេត កែច្នៃផ្លែព្រីង ផលិតទៅជាស្រា!

ThmeyThmey Media 14,397 6 years ago
Video Not Working? Fix It Now

ជាង៧ឆ្នាំហើយ ដែលលោក រស់ កេត បានបើកសិប្បកម្មផលិតស្រាព្រីង ប្រមាណជាង១ពាន់លីត្រក្នុងមួយរដូវកាលព្រីង គឺចាប់ផ្តើមពីខែឧសភា រហូតដល់ខែសីហា ជារៀងរាល់ឆ្នាំ។ ក្រៅពីស្រាព្រីង ក្នុងសិប្បកម្មរបស់លោក មានផលិតស្រាស្វាយថែមទៀតផង។ ស្រាព្រីងភ្នំដារ គឺជាផលិតផលស្នាដៃកូនខ្មែរ ដែលស្ថិតនៅក្នុងស្រុកអង្គរបុរី នៃខេត្តតាកែវ។ លោក រស់ កេត ជាប្រធានសិប្បកម្ម ស្រាព្រីងភ្នំដារ ដែលបាននាំយកស្រាព្រីងមកដាក់លក់ក្នុងកន្លែង តាំងពិព័រណ៍ក្នុងខេត្តកំពង់ចាម។ សិប្បកម្មខាងលើបានបើកដំណើរការតាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយក្នុងនោះ ក៏មានផលិតស្រាពីប្រភេទគឺ ស្រាព្រីង និងស្រាស្វាយ។ លោក រស់ កេត បានរៀបរាប់ប្រាប់ThmeyThmey25 នៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរក្នុងខេត្តកំពង់ចាមថា វិធីធ្វើស្រាព្រីង គឺយើងត្រូវយកផ្លែព្រីងមកបន្ទំទុករយៈពេលពី៣ទៅ៦ខែ បន្ទាប់មកច្រកដប និងបន្តការរក្សាទុករហូតគ្រប់មួយឆ្នាំ ទើបអាចបញ្ចេញមកលក់ជូនអតិថិជនបាន ។ ផលិតផលស្រាព្រីងភ្នំដារដាក់លក់នៅក្នុងមូលដ្ឋាន ក្នុងតម្លៃ៥ដុល្លារក្នុងមួយដប ។ដោយឡែកនៅពេលដែលយកមកតាំងពិព័រណ៍ ឬមានម៉ូយបញ្ជាទិញគឺអាចលក់ក្នុងតម្លៃមួយដប៧ដុល្លារ។ បច្ចុប្បន្នស្រាប្រភេទនេះ មានតម្រូវការទីផ្សារខ្លាំងទាំងក្នុងមូលដ្ឋាន និងការបញ្ជាទិញពីអតិថិជនខាងក្រៅតំបន់។ ប្រធានសមាគមន៍ដដែលបានបន្តទៀតថា ជារៀងរាល់ឆ្នាំសិប្បកម្មរបស់លោកអាចផលិតស្រាបានចន្លោះពី ៨០០លីត្រទៅ១ពាន់លីត្រ។ ដោយសារផ្លែព្រីងជាវត្ថុធាតុដើម មាននៅក្នុងរយៈពេលខ្លី គឺចន្លោះពីខែឧសភា ដល់ខែសីហា ដូច្នេះសិប្បកម្មរបស់លោកកត្រូវប្រមូលទិញផ្លែព្រីង ប្រមាណជា៥ទៅ៦តោនជារៀងរាល់ឆ្នាំ។ ព្រីងទាំងនោះទិញចូលក្នុងតម្លៃខុសគ្នា គឺព្រីងដោះក្របីតម្លៃ ៤ពាន់រៀលក្នុងមួយគីឡូក្រាម និងព្រីងទុំធម្មតាមានតម្លៃ៣ពាន់រៀល។ ព្រីងទាំងពីរប្រភេទខាងលើត្រូវបានប្រមូលទិញពីប្រជាកសិករក្នុងភូមិចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ បើតាមលោក រស់ កេត ស្រាដែលផលិតចេញមកពីផ្លែព្រីង ត្រូវបានផលិតឡើងតាមបច្ចេកទេស ហើយមានការច្រករក្សាទុកបានយ៉ាងត្រឹមត្រូវ និងមានស្តង់ដារអនាម័យថែមទៀតផង។ ជាងនេះទៅទៀតប្រភេទស្រាព្រីងនេះ ក៏មានការចុះបញ្ជីទទួលស្គាល់យ៉ាងត្រឹមត្រូវពីក្រសួង ឧស្សាហកម្ម និង សិប្បកម្មផងដែរ៕ #ស្រាព្រីង #កំពង់ចាម #ផលិតផលខ្មែរ -------------------------------------------------------------------- ThmeyThmey News Social Media: https://thmeythmey.com/ https://www.facebook.com/ThmeyThmey/ https://www.facebook.com/thmeythmeyvideonews/ https://www.instagram.com/thmeythmeynews/ https://twitter.com/thmeythmey

Comment