MENU

Fun & Interesting

ប្រុស ខួច ពីក្មេងស្នាក់នៅមណ្ឌលកុមារកំព្រា ក្លាយជាតារាប្រុសល្បីឈ្មោះ

Sharing Today 28,859 4 years ago
Video Not Working? Fix It Now

ប្រុស ខួច ពីក្មេងស្នាក់នៅមណ្ឌលកុមារកំព្រា ក្លាយជាតារាប្រុសល្បីឈ្មោះ ក្នុងនោះដែរ គេកត់សម្គាល់ឃើញមានតារាសម្តែងបុរសវ័យក្មេង ១ ដួង គឺលោក លី គឹមសាន ហៅ ប្រុសខួច ក៏បានឈរលំដាប់ជាតារាប្រុសដែលមានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រផងដែរ ។ លើសពីនោះលោក ប្រុសខួច មិនត្រឹមទទួលបានការកោតសរសើរលើទេពកោសល្យសិល្បៈនៃការសម្តែងប៉ុណ្ណោះទេ លោកត្រូវបានអ្នកគាំទ្រសរសើរថាមានរូបរាងសង្ហា និង មុខមានមន្តស្នេហ៍ថែមទៀត ។ យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនរបស់តារាប្រុសស្រស់សង្ហារូបនេះ ក៏មានអ្នកគាំទ្រមួយចំនួនបានដឹងមកហើយពីរឿងរ៉ាវលំបាកជូរចត់របស់លោកកាលពីក្មេងៗ និង មុនក្លាយទៅជាតារាសម្តែងនោះ ដោយកាលពីមុន ប្រុសខួច ធ្លាប់ជាក្មេងរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយ នៅខេត្តបន្ទាយមានជ័យ អស់រយៈពេល ៤ ឆ្នាំ ។ ប្រភព៖ popular magazines

Comment