លោកជំទាវ ឡោក ខេង អញ្ជើញបញ្ចុះបឋមសិលាកសាងអាគារសម្តេចមហារដ្ឋសភាធិការធិបតីនៅវត្តតាសុត ខេត្តកំពង់ឆ្នាំង
វីដេអូព័ត៍មាន| លោកជំទាវ ឡោក ខេង អញ្ជើញបញ្ចុះបឋមសិលាកសាងអាគារសម្តេចមហារដ្ឋសភាធិការធិបតីនៅវត្តតាសុត ខេត្តកំពង់ឆ្នាំង
-----------------
នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ឈុន សុីរុន លេខាធិការគណៈកម្មការ និងលោកជំទាវ ព្រមទាំងលោកជំទាវ សាន្ត អរុណ សមាជិកាគណៈកម្មការ បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសម្តេចមហារដ្ឋសភាធិការធិបតី សំរាប់ព្រះសង្ឃគង់នៅរៀនសូត្រ នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដែលស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អគារសម្តេចមហារដ្ឋសភាធិការធិបតី ចូលរួមកសាងដោយ ព្រះធម្មវនវាសី ចន្ទ មុនី ព្រះសង្ឃាធិបតី វត្តចន្ទប្បជោត្តនារាម ហហៅវត្តតាសុត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ននិងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។