ស្ដាប់សៀវភៅទាំងមូល
https://youtube.com/playlist?list=PLfWcJ2-YVyVwWQWT1n39UVmqJgCVfzIZk&si=unJWid6vJM_0UmAA
សេដ្ឋកិច្ចនិងខ្លួនមនុស្ស
«ព្រះពុទ្ធសាសនាថា ជាសាសនាមួយដែលបង្រៀនឲ្យស្រាយបញ្ហា សាបសូន្យតម្លៃសីលធម៌ តែក៏បានមើលហួស ឬរំលងបញ្ហាសេដ្ឋកិច្ច។ បង្រៀនឲ្យស្រាយសេចក្ដីអាក្រក់ដោយសេចក្តីល្អ។ ព្រមគ្នានេះបង្រៀនឲ្យស្រាយបញ្ហាដែលមានចោទលើខ្លួនឯងជាមុន កុំរស់នៅក្នុងគំនិតយឺត គំនិតបណ្តែតបណ្តោយ ទុកពេលឲ្យមនុស្សក្នុង ពិភពលោក គេធ្វើសេចក្តីល្អទាំងអស់មុនខ្លួន ហើយខ្លួនសម្រេចចិត្តធ្វើទំវើល្អជាចុងក្រោយបំផុត។ សូម្បីបង្រៀនឲ្យមានមេត្តចិត្ត ក៏ឲ្យហ្វឹកហាត់ផ្សាយមេត្តាដល់ខ្លួនឯងមុន ដើម្បីបានជាសក្ខីភាពថា អាត្មាអញស្រឡាញ់សុខ ស្អប់ទុក្ខយ៉ាងណា ជនដទៃក៏គេស្រឡាញ់សុខស្អប់ទុក្ខយ៉ាងនោះដែរ»។
ដើម្បីងាយស្រួលដល់ការពិចារណារបស់អ្នកអានរឿងនេះ ខ្ញុំសូមញែកសេចក្តីក្នុងបទនេះចេញជា ៣ ចំណែក គឺ
១- បង្រៀនមិនឲ្យមើលហួស ឬរំលងបញ្ហាសេដ្ឋកិច្ច
២- ស្រាយចំណងអាក្រក់ដោយចំណងល្អ
៣- កុំមើលហួស ឬរំលងខ្លួនឯងក្នុងការដោះស្រាយបញ្ហាសីលធម៌។
នេះគឺជាគោលការណ៍សំខាន់ក្នុងបទនេះ សម្រាប់ជនអ្នកស្រាយបញ្ហាជីវិត ដែលពុទ្ធសាសនារបស់យើង បានផ្តល់គំនិតនិងគម្រោងឲ្យបុគ្គលអ្នកមានចិត្តចង់ធ្វើ ចង់អនុវត្តបានជួបប្រទះនូវភាពងាយស្រួល បើមិនច្រើនក៏តិច តាមកម្ពស់និងទំនាបនៃគំនិតនៃឧប្បនិស្ស័យរបស់ខ្លួននៃមនុស្សម្នាក់ៗ ដែលអ្នកស្រាវជ្រាវផ្នែកនេះមានគំហើញថា ព្រះពុទ្ធបរមគ្រូពិតជាមានព្រះមហាករុណាទិគុណដល់សត្វលោកគ្មានអ្នកណាអាចបដិសេធបានឡើយ។ [...]
- ដកស្រង់ចេញពីសៀវភៅ #សកលចិន្តា ដោយភិក្ខុធម្មបាល ខៀវ ជុំ (៦ កញ្ញា ១៩៧២)
- អានដោយ: EKH (កុម្ភៈ ២០២៥)
ទាញយកសៀវភៅអាន
https://t.me/audiobookkh
សូមអរគុណសម្រាប់ការតាមដានសណ្ដាប់តាំងពីដើមរហូតដល់ចប់ និងសូមខន្តីអភ័យទោសចំពោះរាល់កំហុសឆ្គងនានាដែលកើតឡើងដោយប្រការណាមួយក្នុងការផលិតវីដេអូនេះឡើង។ សូមអរគុណបងជាអនេកប្បការ!!!
Thanks for watching!
ស្ដាប់សៀវភៅផ្សេងទៀត៖
https://youtube.com/playlist?list=PLfWcJ2-YVyVxFVE5cgAeEeS1Rxbpd-dee