ម្ចាស់ផ្ទះបីជំនាន់ជាម្ចាស់សហកម្មសិទ្ធិ ផ្ទះសម័យបារាំង អះអាថា ផ្ទះនេះអតីតកាលជារបស់លោកម្ចាស់តុង ឬអាចនិយាយបានថាជាផ្ទះក្តុម្ពី ឬបុគ្គលមានទ្រព្យសម្បត្តិច្រេីនជាងគេនៅក្នុងតំបន់។ សូមបញ្ជាក់ថាទីតាំងផ្ទះសម័យបារាំងនេះ ស្ថិតនៅក្នុងភូមិ ស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទីតាំងនេះក៏អំណោយផងផងដែរ ចំពោះសិស្ស និស្សិត ដែលសិក្សាផ្នែកសំណង់សុីវិល ក្នុងការស្រាវជ្រាវសំណង់ស្ថាបត្យកម្មអតីតកាល។