MENU

Fun & Interesting

សមត្ថកិច្ចថា ករណីជនបរទេស៥៧នាក់រត់ចេញពីកាស៊ីណូនៅអូរស្មាច់ជាវិវាទការងារ

VOA Khmer 25,844 2 months ago
Video Not Working? Fix It Now

កាលពី​ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ នេះ សមត្ថកិច្ចខេត្តឧត្តរមានជ័យ បានផ្សព្វផ្សាយ សេចក្តីបំភ្លឺមួយថា ជនបរទេសចំនួន ៥៧ នាក់ដែលបានរត់ចេញពីកាស៊ីណូ អូរស្មាច់​រីសត ត្រូវបានបញ្ជូនទៅស្នាក់ការនៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ខេត្តសៀមរាប​ដើម្បី​បន្តនីតិវិធី។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាន​បញ្ជាក់​ថា ករណី​នេះ​គឺ​ជាវិវាទការងារដែលត្រូវដោះស្រាយដោយក្រសួងការងារ ក៏ប៉ុន្តែ អ្នកការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​មានការស៊ើបអង្កេតពីករណីបោកបញ្ឆោត និងការជូញដូរមនុស្ស។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យ​វីអូអេពីរាជធានីភ្នំពេញ៕

Comment