MENU

Fun & Interesting

លោក មាន ចាន់យ៉ាដា៖ ប្រាសាទតាមាន់បានវិលមករកស្ថានភាពដើមវិញក្រោយព្រឹត្តិការណ៍ថ្ងៃ១៣កុម្ភៈ

Video Not Working? Fix It Now

កងទ័ពកម្ពុជា និងកងទ័ពថៃដែលឈរជើងនៅលើប្រាសាទតាមាន់ធំបានប្រឈមមុខដាក់គ្នាដោយសំដីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយទាហានថៃបានហាមឃាត់ពលរដ្ឋខ្មែរមួយក្រុមដែលឡើងទៅច្រៀងចម្រៀងជាតិខ្មែរនៅទីនោះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានថ្លែងថាហេតុការណ៍យល់ច្រលំគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅលើប្រាសាទតាមាន់កាលពីថ្ងៃទី១៣ កុម្ភៈ ត្រូវបានដោះស្រាយគ្នាភ្លាមៗ តាមយន្តការទំនាក់ទំនងនៃគណៈកម្មការព្រំដែនប្រទេសទាំងពីរ។ ដោយអំពាវនាវឲ្យពលរដ្ឋខ្មែរទៅធ្វើទេសចរណ៍នៅទីនោះ លោកអភិបាលខេត្តបញ្ជាក់ថាប្រាសាទតាមាន់បានវិលមករកស្ថានភាពដើមវិញហើយ។ #ជម្លោះព្រំដែនកម្ពុជា-ថៃ #សន្តិសុខ #ព្រំដែន 🔔 Please subscribe: https://rfi.my/YTkm 🌍 ទទួល​​ព័ត៌មាន​នៅ​ជុំវិញពិភពលោក​ដោយ​ផ្ទាល់ https://www.rfi.fr/km/ ភ្ជាប់ជាមួយ​ហ្វេសប៊ុក​របស់​យើង https://rfi.my/FBkm ទទួលព័ត៌មានពី​យើង​តាម​​ X (​​ធ្វីតធ័រ) https://rfi.my/Xkm ទទួលព័ត៌មាន​តាម​តេឡេក្រាម https://rfi.my/TGkm

Comment