ប្រាសាទបឹងមាលា គំនរថ្មច្រើនមែន តែសម្រស់ទាក់ទាញមិនធម្មតា
ដំណើរកម្សាន្តទៅកាន់ប្រាសាទបឹងមាលា ដែលជាទីតាំងទេសចរណ៍ដែលភ្ញៀវជាតិ និងអន្តរជាតិ មិនអាចរំលងបាន។ យើងខ្ញុំ និងអ្នកមកទស្សនាប្រាសាទបឹងមាលានេះ បានមើលឃើញពីស្ថានភាពប្រាសាទមានការបែកបាក់ខ្លាំង ក៏ប៉ុន្តែទីនេះ បានបន្សល់ទុកនូវសម្រស់ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ តាមរយៈដើមឈើដ៏ត្រឈឹងត្រឈៃត្រជាក់ស្រួលខ្លួន នៅពេលយើងឈប់សម្រាក់គយគន់ដើមឈើ និងស្តាប់សំឡេងសត្វបក្សី។
ប្រាសាទបឹងមាលា មានទីតាំងស្ថិតនៅភូមិបឹងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះ ស្ថិតនៅខាងកើតជើងភ្នំគូលែន និងខាងកើតក្រុងសៀមរាប លើចម្ងាយផ្លូវប្រហែល៧៧គីឡូម៉ែត្រ។
ប្រាសាទនេះ មានរចនាប័ទ្មដូចទៅនឹងប្រាសាទអង្គរវត្តដែរ ដែលអាចឲ្យគេដឹងបានថា៖ ជាប្រាសាទដែលកសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១១ ដើមសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
#cambodia #travel #cambodiatravel #cooking #camping #cafe