ចង់ឲ្យកូនមានទម្លាប់ល្អ ប៉ាម៉ាក់គួរចាប់ផ្ដើមបង្រៀនគេតាំងពីគេនៅតូចៗ។ ការបង្រៀនគេឬអនុវត្ដអ្វីមួយជាមួយគេរាល់ថ្ងៃគឺជាវិធីសាស្រ្ដល្អបំផុតដែលកុមារអាចរៀនសូត្របាន។ ប៉ាម៉ាក់ត្រូវចាំទុកថាកុមារតូចៗទាំងអស់ ដំបូងគឺរៀនតាមរយៈការយកគំរូតាម ការស្ដាប់ និងការមើលឃើញ។ ទោះបីជាយើងមិនបង្រៀនគេនូវអ្វីដែលយើងចង់បង្រៀនគេក៏ដោយ ក៏គេនៅតែរៀនឬចាប់យកនូវទម្លាប់មិនល្អមួយចំនួនដែលយើងកំពុងអនុវត្ដជាមួយគេដែរ។ ដូចនេះ ដើម្បីឲ្យកូនមានទម្លាប់ល្អ គឺប៉ាម៉ាក់ខ្លួនឯងក៏ត្រូវមានទម្លាប់ល្អ ហើយចាប់ផ្ដើមបង្រៀនគេឆាប់បំផុតនូវទម្លាប់ល្អៗដល់គេ។
#សិល្បៈចិញ្ចឹមកូន #TheArtOfRaisingKids #បទពិសោធន៍ចិញ្ចឹមកូន #គន្លឹះឲ្យកូនគេងស្កប់ស្កល់
*** ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook៖ https://www.facebook.com/theartofraisingkids/
YouTube៖ https://www.youtube.com/channel/UCtTwyByZkhSFPJf1msbFTFg