យើងឃើញថាសត្វ កង្កែប វាសម្បូរនៅរដូវវស្សាតែប៉ុណ្ណោះ ក្រៅពីនោះគឺមានតិចតួចណាស់ ប៉ុន្តែដោយសារបច្ចេកវិទ្យាទំនើប ហើយប្រជាជនយើងមានការយល់ដឹង និង ការអប់រំច្រើនទៅលើវិស័យកសិកម្ម មិនថាការដាំដំណាំ និងការចិញ្ចឹមសត្វគឺមានការអភិវឌ្ឍន៍ជាលំដាប់។ ហើយថ្ងៃនេះដែរកម្មវិធីនាទីកសិកម្មក៏បានលើកយកពីបទយកការណ៍ស្តីពី «បច្ចេកទេសផលិតកូនកង្កែបជាលក្ខណៈគ្រួសារ» ជូនប្រិយមិត្តទូរទស្សនិកជនតាមដានទស្សនាដូចតទៅ។