MENU

Fun & Interesting

របៀបធ្វើ នំអន្សមជ្រូក ឲឆ្ងាញ់និងស្ងោរឆាប់ឆ្អិន - Cambodian Sticky Rice Cake with pork and Mung Bean

Cooking with Sophea 55,251 5 months ago
Video Not Working? Fix It Now

ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមកចែករំលែកពីរបៀបធ្វើ នំអន្សមជ្រូក ឲឆ្ងាញ់និងស្ងោរឆាប់ឆ្អិន សាច់នំអន្សមគឺរល្មួតល្អទាំងអង្ករនិងស្នូល នំអន្សមជ្រូកជានំខ្មែរយើងតាំងពីបុរាណមកដល់បច្ចុប្បន្ននេះគឺការវិចនំអន្សមបានកែច្នៃរសជាតិតាមការចូលចិត្តរបស់មនុស្សម្នាក់ៗ ប៉ុន្តែរសជាតិដើមនៅតែជារសជាតិដែលឆ្ងាញ់ជាងគេ នំអន្សមជ្រូកជានំមួយដែលចំណាយពេលធ្វើ និង ចំអិនយូរជាង​គេ។ ជំនាន់យាយខ្ញុំនៅ ខ្ញុំមើលគាត់ធ្វើម្តងៗគឺគាត់ផ្ចិតផ្ខង់ណាស់ជាពិសេសចំពោះការចងនំ ព្រោះបើយើងវិចនំមិនស្អាត ចង់នំមិនបានណែនល្អ​ទេ ពេលស្ងោរនំ​ វាអាចធ្វើឲនំយើងចូលទឹក នោះនំយើងរីក ឬ អាចខូចនំតែម្តង ចឹងហើយបានចាស់ៗគាត់មិនសូវបណ្តោយ ឲក្មេងៗចងនំទេ។ សំរាប់ការធ្វើនំអន្សមជ្រូកទី១ ប្រឡាក់សាច់ឲមានក្លិនឆ្ងុយខ្ទឹមម្រេច និង ប្រៃល្មម សំរាប់សាច់ដែលខ្ញុំប្រឡាក់គឺ ខ្ទឹមនិងម្រេច អាចក្លិនខ្លាំងបន្តិចសំរាប់អ្នកមិនសូវចូលចិត្តខ្ទឹម និងមានជាតិហិលបន្តិច ព្រោះខ្ញុំប្រើម្រេចច្រើន បងប្អូនអត់សូវចូលចិត្ត អាចបន្ថយខ្ទឹម និង​ ម្រេច បាន។​ ចំពោះសណ្តែកយើងស្ងោរដូចខ្ញុំក៏បាន ឬប្រើសណ្តែកឆៅក៏បាន អង្ករដំណើបក៏ដូចគ្នា ប្រើជាប្រភេទឆាក៏បាន ឆៅក៏បាន តែបើប្រើអង្ករឆៅតាមបែបបុរាណ យើងត្រូវចំណាយពេលស្ងោរនំយ៉ាងតិច ៦ម៉ោង ទៅ ៨ម៉ោង ទើបសាច់អង្ករវារលាយទៅជាសាច់មួយ បើយើងស្ងោរអង្ករមិនរលាយសាច់មួយទេ នំអន្សមយើងមិនឆ្ងាញ់ទេ។ នំអន្សមជ្រូក យើងច្រើនធ្វើវានៅរដូវភ្ជុំបិណ្ឌ និង ពេលមានបុណ្យ ឬ​ ការកូនជាដើម។ អរគុណច្រើនសំរាប់ការចូលមើលវីដេអូររបស់ខ្ញុំ បើមានខុសឆ្គងសូមបងប្អូនជួយកែតម្រូវផង ព្រោះខ្ញុំទើបតែរៀនវិចលើកទី១ ទេ។ អរគុណច្រើន ❤️ បើ​​បង​ប្ហូនទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញំុ​ សូមជួយ​ LIKE SHARE &​ Follow page 👉SUBSCRIBE https://bit.ly/3e63PB9 បើបងប្អូនទាំងអស់គ្នាមានសំនួរ ឬ យោបល់អាចcommetសួរខ្ញំុនៅខាងក្រោមវីដេអូបាន #cookingwithsophea #khmerfood #food #cooking #recipe #traditionalfood #របៀបធ្វើនំអន្សមជ្រូក #CambodianStickyRiceCakewithporkandMungBean Welcome to my channel guys! In this channel I will be showing you how to make delicious and easy family-friendly food! If you guys enjoy my video, please help LIKE SHARE & SUBSCRIBE https://bit.ly/3e63PB9 if you have any question please leave a comment below!​ If you guys have any confusion or problems, please don't hesitate to contact me! 🌻🌻 គ្រឿងផ្សំ​​ ​នំអន្សមជ្រូក 🌻🌻 ​(ធ្វើបាននំ=17) ស្លឹកចេកសំរាប់វិចនំ 2​ដុំ ខ្សែក្រចៅ សំរាប់ចងនំ 1 ដុំ 👉​ ប្រឡាក់សាច់ជ្រូកបីជាន់: សាច់ជ្រូកបីជាន់ 500g អំបិល​ 10g (1/2 ស្លាបព្រាបាយ) ម្សៅស៊ុប ​ 5g (1/2 ស្លាបព្រាបាយ) ស្ករត្នោតម្សៅ 15g (2 ស្លាបព្រាបាយ) (បើប្រើស្ករសដាក់តែ ១ ស្លាបព្រាបាយ = 15g ) ប្រេងខ្យង 15g (1 ស្លាបព្រាបាយ) ខ្ទឹមស​​ ​​​​ 40g-50g (10-15 កំពឹស) ម្រេចគ្រាប់ 7g (1 ស្លាបព្រាបាយ) អង្ករដំណើប 1kg ខ្ទិះដូង 500ml​ អំបិល 10g (1 ស្លាបព្រាបាយស្មើ) សណ្តែកបាយមានសំបក 750g (ឆាហើយបាន 1.95 kg) អំបិល 3g (1/2 ស្លាបព្រាកាហ្វេ) ស្ករស 3g (1/2 ស្លាបព្រាកាហ្វេ) 🌻 🌻 Ingredient Sticky Rice Cake with pork and Mung Bean 🌻🌻(17 pcs) Banana leaves Some White Jute 👉 make marinate pork: 500g Pork Belly 10g (1/2 tbsp) Salt 5g (1/2 tbsp) Chicken powder 15g (1 tbsp) Oyster sauce 40g-50g (10-15 clovers) Garlic 7g (1/2 - 1 tbsp) Black pepper corn 1kg Sticky Rice 500g Thick Coconut milk 120g Grate coconut 10g (1 tbsp) Salt 750g Mung Bean 3g (1/2 tsp) Salt 3g (1/2 tsp) Sugar ~ របៀបធ្វើ គាវស្នូលសាច់ជ្រូកនិងស្លឹកគូឆាយ: https://youtu.be/jNwx0KGGQfM ~ របៀបធ្វើ​ នំក្រឡោជី: https://youtu.be/aKCHNX068So ~ របៀបធ្វើ ផាក់ឡូវ និង ទឹកសៀងផាក់ឡូវ/របៀបលាងសំអាតគ្រឿងក្នុងមិនឲធុំក្លិន : https://youtu.be/XiVtBWfPymY ~ របៀបធ្វើ​ សម្លការីសាច់មាន់: https://youtu.be/FxYUDKEeuIk ~ របៀបធ្វើ នំបញ្ចុកសម្លប្រហើរដាក់ដូង: https://youtu.be/d58Jj5VAA4w ~ របៀបធ្វើ ខពោះជ្រូកផាក់ឡូវជាមួយស្ពៃជ្រក់ ញាុំបបរស: https://youtu.be/JQKDpfx3e4U ~ របៀបធ្វើនំបញ្ចុកខួរក្តាមប្រើក្តាមស្រែ​: https://youtu.be/m6ZfAK19jeA ~ របៀបធ្វើ​ មីស៊ុបគីមឈី - Kimchi Reman Noodles Soup Link: https://youtu.be/9mYNAZkN9go ~ Chili Oil - The best homemade - ម្ទេសឆា​ Link: https://youtu.be/4XZF50qwDUU ~ how to grow bean sprouts - homemade - វិធីបណ្តុះសណ្តែក - Cooking with Sophea Link: https://youtu.be/Z92M6_XyNfM ~ durian dessert - homemade (khmer dessert) បង្អែមបាយដំណើបធូរេន - Link: https://youtu.be/nIQfkfjprvY ~ Easy recipe - tofu pudding with Ginger Syrup - homemade - តៅហ៊ូទឹកស្ករ - Link: https://youtu.be/l7P6rBSSVB0 ~ Pickled Papaya - homemade - វិធីធ្វើជ្រក់ល្ហុង - Cooking with Sophea Link: https://youtu.be/PrKlOJmaadg ​thank you for watching please like share & subscribe ___________________________________________________ ****Social Media // ប្រព័ន្ធផ្សព្វផ្សាយសង្គម*** facebook: TikTok: instagram: _____________________________________________________ ការលួចវីដេអូដោយគ្មានការអនុញ្ញាត ការកែសម្រួលលើកទីពីរ ឬការបញ្ចូលឡើងវិញត្រូវបានហាមឃាត់។ Unauthorized theft of this video, second edit, or re-upload is prohibited

Comment