ការផ្សះផ្សារភាពបែកខ្ញែកខាងនយោបាយតាមរយៈតម្លាភាពអាចជួយរដ្ឋាភិបាលដោះស្រាយបញ្ហាចម្រូងចម្រាសរឿង CLV
បញ្ហាចម្រូងចម្រាសអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA កំពុងធ្វើឲ្យរដ្ឋាភិបាលមមាញឹកនៅក្នុងការទប់ទល់នឹងការវាយប្រហាររិះគន់ដោយក្រុមអ្នកមាននិន្នាការនយោបាយប្រឆាំង និងឆ្លើយតបទៅនឹងក្តីបារម្ភរបស់ប្រជាពលរដ្ឋអំពីការបាត់បង់បូរណភាពទឹកដី ជាពិសេសទឹកដីជាប់ប្រទេសវៀតណាម ដោយសារតែដំបៅប្រវត្តិសាស្ត្រដ៏ជូរចត់នៃការបាត់បង់ទឹកដីរបស់កម្ពុជាពីអតីតកាល។ ក៏ប៉ុន្តែជាមួយនឹងចំណាត់ការថ្មីៗជាច្រើនរបស់រាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ការបង្ហាញ«តម្លាភាព»ពិតជាចាំបាច់ខ្លាំងសម្រាប់រដ្ឋាភិបាលក្នុងការបង្កើនជំនឿទុកចិត្តរបស់សាធារណជនលើកិច្ចសហប្រតិបត្តិការ CLV នេះ ជាពិសេសការអនុវត្តគោលនយោបាយអភិបាលកិច្ចល្អដោយផ្អែកលើស្មារតីផ្សះផ្សារនយោបាយជាតិ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញអភិបាលកិច្ចលោក ឱក សេរីសោភក្តិ៍ នៅក្នុងកម្មវិធី Hello VOA អភិបាលកិច្ចល្អ៕
» សូម Subscribe គណនី YouTube របស់វីអូអេ៖ http://goo.gl/LQAVDc
» ទស្សនាវីដេអូរបស់វីអូអេ៖ / voakhmer
» ដោនឡូតកម្មវីធី VOA សម្រាប់ iOS៖ bit.ly/49cgTOG
» ដោនឡូតកម្មវីធី VOA សម្រាប់ Android៖ bit.ly/4cymlOw
» ចូលមើលកម្មវិធីទាំងអស់របស់វីអូអេ៖ https://khmer.voanews.com/allprograms
វីអូអេផ្នែកភាសាខ្មែរ (វីអូអេខ្មែរ) ផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយនិងផ្សាយកម្មវិធីព័ត៌មានច្រើនប្រភេទអំពីប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងពីជុំវិញពិភពលោក។ រៀងរាល់ថ្ងៃ កម្មវិធីវិទ្យុរបស់យើងខ្ញុំផ្តល់ជូនព័ត៌មានថ្មីៗបំផុត។ យើងខ្ញុំក៏ផ្សាយជូនសេចក្តីរាយការណ៍ និងបទវិភាគដ៏ស៊ីជម្រៅអំពីនយោបាយ អន្តរជាតិ សិទ្ធិមនុស្ស សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល ពាណិជ្ជកម្ម និងកម្មវិធីកម្សាន្ត ហើយនិងកម្មវិធីរៀនភាសាអង់គ្លេសផងដែរ។
ភ្ជាប់ជាមួយវីអូអេ៖
» ចូលមើលគហទំព័រវីអូអេ: https://khmer.voanews.com | https://www.voacambodia.com
» LIKE វីអូអេ លើ FACEBOOK៖ https://www.facebook.com/voakhmer
» FOLLOW វីអូអេ លើ INSTAGRAM៖ https://www.instagram.com/voakhmer
» FOLLOW វីអូអេ លើ X៖ https://www.Twitter.com/voakhmer
» FOLLOW វីអូអេ លើ TELEGRAM៖ https://t.me/voakhmer