ឈឺខ្លាំងទប់លែងជាប់ហើយ 【淪陷】 យំមួយនាទី / ឌី ស្រីពេជ្រ - Dee SreyPich (Lyrics Music)
ឈឺខ្លាំងទប់លែងជាប់ហើយ - យំមួយនាទី / ឌី ស្រីពេជ្រ - Dee SreyPich (Lyrics Music)
Official Music: https://youtu.be/mEc7Wdp8Mpo?si=8MyRviXThRC2UgDM
Lyric
ខ្ញុំមិនអីទេការចងចាំនេះ
ខូចចិត្តខកចិត្ត លួចយំលួចបារម្ភអតិតកាល
គ្រាន់ជាស្រមោល ការឈឺចាប់ខ្លាំងវាពិបាក
ទ្រាំបន្តិច
បេះដូងឈឺចាប់ពេក
ទប់ទឹកភ្នែកដែលចង់ច្រាលចេញមក
ទប់កុំអោយហូរ ព្រោះបើហូរនៅពេលនេះ
យំពេលនេះក៏គ្មានអ្នកជូតទឹកភ្នែកឡើយ
#ឈឺខ្លាំងហើយទប់លែងជាប់ហើយ
អោយវាហូរមកមួយភ្លែតសង្ឃឹមថាបានធូរស្បើយខ្លះ
ហត់ ហត់ណាស់និងលួងអារម្មណ៍ខ្លួនឯងគ្រប់ពេល
ឯកា...
ចង់សុំពេលយំមួយនាទី
បណ្តោយទឹកភ្នែកអោយហូរពេលនេះ
ឈឺនៅក្នុងទ្រូងវាកប់ជ្រៅមិនអាចវាចា
ស្នាមញញឹមក្លែងក្លាយត្រូវការរកកន្លែង
ដើម្បីសម្រាក
ព្រោះពេលនេះទប់លែងជាប់ហើយ
ហត់ពេកហើយមិនអាចទ្រាំ ពេលនេះចាប់ផ្ដើម
អួលណែនឈឺមែនទែនចង់យំឱ្យអស់ក្រោកឡើង
ហើយក៏ត្រឡប់ធ្វើល្ងង់ម្តងទៀត