-លោកតេង ស៊ាវភីង គឺជាឥស្សរជនដ៏សំខាន់មួយរូប របស់មហាយក្សចិន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ដ ធ្វើកំណែទម្រង់សេដ្ឋកិច្ចចិន ឆ្ពោះទៅរកភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ការពិតទៅ តេង ស៊ាវភីង គឺជាកូនចៅរបស់ ម៉ៅ សេទុង តែមានយុទ្ធសាស្រ្ដខុសពី ម៉ៅ សេងទុង។ នៅពេលដែល ម៉ៅ សេទុង ទទួលមរណភាពបាត់ទៅ ទើបសេដ្ឋកិច្ចចិនស្គាល់ភាពរីកចម្រើន នេះគឺដោយសារយុទ្ធសាស្រ្ដសេដ្ឋកិច្ចដ៏ប៉ិប្រសព្វរបស់ តេង ស៊ាវភីង។
លោក តេង ស៊ាវភីង កើតនៅឆ្នាំ១៩០៤ នៅក្នុងត្រកូលគ្រួសារអ្នកមានមធ្យមមួយនៅស្រុកគ័ងអាន ខេត្តស៊ីឈ័ន។ នៅពេលនោះចិនស្ថិតក្រោមការដឹកនាំនៃរាជវង្សឆេងហើយសែស្រឡាយនៃត្រកូលតេង ធ្លាប់ជាអ្នកមានកូនចៅធ្វើជាមន្រ្តីហេតុដូច្នេះហើយបានជាឪពុករបស់តេង ស៊ាវភីង បានខិតខំផ្ចុងផ្តើមកូនឲ្យបានរៀនសូត្រក្នុងក្តីស្រមៃចង់ឃើញកូនប្រុសក្នុងត្រកូលបានក្លាយជាមន្រ្តីខ្ពស់។ នៅពេលដែលតេង ស៊ាវភីងទើបនឹងចាប់ផ្តើមចូលរៀននៅសាលាបានមួយឆ្នាំ រាជវង្សឆេងត្រូវដួលរលំនៅក្នុងបដិវត្តន៍ឆ្នាំ១៩១១។ របបរាជានិយមត្រូវបានគេរំលាយចោលជំនួសមកវិញដោយរបបសាធារណរដ្ឋ ហើយមុខងារជាមន្រ្តីក៏ត្រូវគេលុបចោលផងដែរ។ តែទោះជាយ៉ាងណា ឪពុករបស់តេង ស៊ាវភីងមិនបានបោះបង់ចោលគំនិតចង់ឲ្យកូនទទួលបានការរៀនសូត្រខ្ពង់ខ្ពស់នោះដែរ។
-ការចូលទស្សនារបស់បងប្អូន គឺជាកិត្តិយសរបស់ខ្ញុំបាទ ដែលជាអ្នកផលិត! ការពិតទៅ ខ្ញុំបាទមិនមែនជាអ្នកពូកែខាងប្រវត្តិសាស្រ្ដនោះទេ តែដោយចូលចិត្តប្រវត្តិសាស្រ្ដ ក៏ច្នៃអត្ថបទផ្សេងៗ ដែលខ្ញុំរកបានតាមរយៈ សៀវភៅ ឬក៏ពី Internet របស់អ្នកនិពន្ធជាន់ដើម ឬជាន់នេះ មកផលិតជាវីដេអូនេះឡើង។ ដូច្នេះខ្ញុំសូមគោរពរាល់ស្នាដៃរបស់អ្នកនិពន្ធទាំងអស់ដែលបានចែករំលែក ដែលធ្វើឲ្យខ្ញុំមានលទ្ធភាព អាចផលិតវីដេអូនេះបាន។
-ខ្ញុំបាទជឿជាក់ថា មិត្តអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ ដែលជារៀមច្បង ឬជាសិស្សប្អូន... នឹងមិនបណ្ដោយឱ្យចំណុចខ្វះខាតដែលកើតមាននៅក្នុងវីដេអូនេះ ត្រូវបន្ដរអត្ថិភាព ដោយគ្មានការកែលម្អរនោះឡើយ!
-ខ្ញុំបាទសូមគោរពជូនពរបងប្អូនជនរួមជាតិ សូម សមប្រកប ជួបប្រទះ តែសេចក្ដីសុខ សុភមង្គលពេញមួយជីវិត។ សូមអរព្រះគុណនិងអរគុណ!
-ប្រភពអត្ថបទៈ
១. សេង ឌីណា (វិទ្យុបារាំងអន្ដរជាតិ)
២. ទស្សនៈ តេង ស៊ាវភីង( អាណាចក្រចំណេះដឹង, Heart Book Cambodia)
#តេងសៀវភីង #DengXiaoping #មហាយក្សចិន