MENU

Fun & Interesting

Forbidden Stories៖ វីដេអូឈូសព្រៃនៅបឹងពែរអាចជាមូលហេតុនៃឃាតកម្មលើអ្នកកាសែត ឈឿង ឈឹង

Video Not Working? Fix It Now

នៅល្ងាចថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈនេះ អង្គការសារព័ត៌មានអន្តរជាតិ ឈ្មោះ Forbidden Stories បានចេញផ្សាយអត្ថបទស៊ើបអង្កេតមួយស្តីពីឃាតកម្មលើលោក ឈឿង ឈឹង អ្នកកាសែតដែលរាយការណ៍ពីបទល្មើសព្រៃឈើ ក្នុងខេត្តសៀមរាប។ លោក ឈឿង ឈឹង ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ អំឡុងពេលលោកចុះយកព័ត៌មានពាក់ព័ន្ធនឹងការកាប់ ព្រៃឈើ នៅដែនជម្រកសត្វព្រៃបឹងពែរ កាលពីខែធ្នូ ឆ្នាំ២០២៤។ បើតាមអង្គការ Forbidden Stories វីដេអូនៅទីតាំងឈូសឆាយព្រៃក្នុងតំបន់បឹងពែរដែលលោក ឈឿង ឈឹង បានចុះទៅថតយកព័ត៌មាននៅ ៣សប្តាហ៍មុនថ្ងៃកើតហេតុ អាចជាមូលហេតុមួយនៅពីក្រោយឃាតកម្មសម្លាប់លោកឈឿង ឈឹង។ 🔔 Please subscribe: https://rfi.my/YTkm 🌍 ទទួល​​ព័ត៌មាន​នៅ​ជុំវិញពិភពលោក​ដោយ​ផ្ទាល់ https://www.rfi.fr/km/ ភ្ជាប់ជាមួយ​ហ្វេសប៊ុក​របស់​យើង https://rfi.my/FBkm ទទួលព័ត៌មានពី​យើង​តាម​​ X (​​ធ្វីតធ័រ) https://rfi.my/Xkm ទទួលព័ត៌មាន​តាម​តេឡេក្រាម https://rfi.my/TGkm

Comment