បេសកកម្ម Hera របស់អេសា ក្នុងគម្រោងរួមជាមួយណាសាដើម្បីការពារផែនដីពីអាចម៍ផ្កាយ
កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅនេះ ទីភ្នាក់ងារណាសាបានបាញ់បង្ហោះយានអវកាសមួយគ្រឿង ឲ្យហោះសំដៅទៅបុកអាចម៍ផ្កាយ ដើម្បីសាកល្បងមើល អំពីប្រសិទ្ធភាពនៃការបង្វែរគន្លងអាចម៍ផ្កាយ តាមវិធីសាស្រ្ត ដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា Deflection by kinetic impact។ បេសកកម្ម DART (Double Asteroid Redirection Test) គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ នៃគម្រោងសាកល្បងបច្ចេកវិទ្យាបង្វែរគន្លងអាចម៍ផ្កាយ ដែលធ្វើឡើងរួមគ្នា រវាងទីភ្នាក់ងារណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប “អេសា”។
#អាចម៍ផ្កាយ #ប្រព័ន្ធព្រះអាទិត្យ #ផែនដី
🔔 Please subscribe https://rfi.my/YTkm
ទទួលព័ត៌មានតាមវេបសាយរបស់យើង https://www.rfi.fr/km/
ទទួលព័ត៌មានតាមតេឡេក្រាម https://t.me/RFI_Km
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង https://rfi.my/FBkm
ទទួលព័ត៌មានពីយើងតាមធ្វីតធ័រ https://rfi.my/TWkm