MENU

Fun & Interesting

ដំណើរជីវិត ហ៊ូ នឹម ពីរដ្ឋមន្រ្ដី ក្លាយជាអ្នកទោស | Hu Nim

បុរាណកាល 42,443 lượt xem 1 month ago
Video Not Working? Fix It Now

-លោក ហ៊ូ នឹម គឺជាអ្នកនយោបាយខ្មែរកុម្មុយនិស្តមួយរូប ដែលធ្លាប់បានកាន់តំណែងជាតំណាងរាស្រ្ដ នៅក្នុងរបបសង្គមរាស្រ្ដនិយមរបស់សម្ដេចសីហនុ និងធ្លាប់ជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៅក្នុងរបបខ្មែរក្រហម របស់ ប៉ុល ពត។ ហ៊ូ នឹម ជាបណ្ឌិតច្បាប់ ចប់មកពីស្រុកបារាំង គាត់បានសរសេរ និក្ខេបបទដ៏ល្បីមួយ ស្តីអំពីកម្ពុជាក្រោម ដែលអះអាងតាមផ្លូវច្បាប់ជាតិក្តី អន្តរជាតិក្តី ទឹកដី កូសាំងស៊ីន ឬកម្ពុជាក្រោមជាកម្មសិទ្ធិរបស់ខ្មែរពេញទី។ លោក ហ៊ូ នឹម មានកេរ្តិ៍ឈ្មោះជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកដែលមានគំនិតឯករាជ្យ និងនិយាយក្រៅអំពីខ្មែរក្រហម តែទីបំផុតលោកត្រូវបានចាប់ខ្លួន ធ្វើទារុណកម្ម បន្ទាប់មកត្រូវបានប្រហារជីវិតនៅគុកសន្តិសុខទួលស្លែង ក្នុងឆ្នាំ១៩៧៧ កំឡុងពេលបោសសម្អាតបក្ស ក្រោមបញ្ជារបស់ ប៉ុល ពត។

មូលហេតុដែលឈានដល់ការចាប់ខ្លួនលោក ហ៊ូ នឹម ទៅធ្វើទារុណកម្មនិងសម្លាប់ចោលនៅគុកទួលស្លែង ដោយសារលោកគឺជាអ្នកដែលបានចេញមុខប្រឆាំង នឹងប៉ុលពតគឺ កាលពីអំឡុងឆ្នាំ១៩៧៦ ដើម្បីឲ្យរបបប៉ុល ពត បើកសេដ្ឋកិច្ចទីផ្សារសេរីឡើងវិញ និងឲ្យមានការចាយលុយដូចជាបក្សកុម្មុយនីស្ដ ម៉ាក្សឡេនីនផងដែរ។ លើសពីនេះទៅទៀត ប៉ុល ពត បានគាំទ្រគំនិតរបស់ ខៀវ សំផន ដែលបានចោទ ហ៊ូ នឹម ថា ជាខ្សែររយៈស៊ីអាយអេរបស់អាមេរិច និងថាលោក ហ៊ូ នឹម ចង់បង្កើតបក្សថ្មីដើម្បីផ្ដួលរំលំប៉ុល ពត។

-ការចូលទស្សនារបស់បងប្អូន គឺជាកិត្តិយសរបស់ខ្ញុំបាទ ដែលជាអ្នកផលិត! ការពិតទៅ ខ្ញុំបាទមិនមែនជាអ្នកពូកែខាងប្រវត្តិសាស្រ្ដនោះទេ​ តែដោយចូលចិត្តប្រវត្តិសាស្រ្ដ ក៏ច្នៃអត្ថបទផ្សេងៗ ដែលខ្ញុំរកបានតាមរយៈ សៀវភៅ ឬក៏ពី Internet របស់អ្នកនិពន្ធជាន់ដើម ឬជាន់នេះ មកផលិតជាវីដេអូនេះឡើង។ ដូច្នេះខ្ញុំសូមគោរពរាល់ស្នាដៃរបស់អ្នកនិពន្ធទាំងអស់ដែលបានចែករំលែក ដែលធ្វើឲ្យខ្ញុំមានលទ្ធភាព អាចផលិតវីដេអូនេះបាន។

-ខ្ញុំបាទជឿជាក់ថា មិត្តអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ ដែលជារៀមច្បង ឬជាសិស្សប្អូន... នឹងមិនបណ្ដោយឱ្យចំណុចខ្វះខាតដែលកើតមាននៅក្នុងវីដេអូនេះ ត្រូវបន្ដរអត្ថិភាព ដោយគ្មានការកែលម្អរនោះឡើយ!

-ខ្ញុំបាទសូមគោរពជូនពរបងប្អូនជនរួមជាតិ សូម សមប្រកប ជួបប្រទះ តែសេចក្ដីសុខ សុភមង្គលពេញមួយជីវិត។ សូមអរព្រះគុណនិងអរគុណ!

- ប្រភពឯកសារគោលៈ ឯកឧត្ដម ឈឹម សេរីភួន

#ហ៊ូនឹម #ខ្មែរក្រហម #អ្នកនយោបាយខ្មែរ

Comment