សាច់គោងៀត 🐮🥩[Khmer Beef Jerky]ម្ហូបខ្មែរ[Kitchen Story]
គ្រឿងផ្សំ ៖
សាច់គោ ១គីឡូ
ខ្ញី ១ខាំកន្លះ + រំដេង ១ខាំកន្លះ
ខ្ទឹមស ១០កំពឹស (តាមចំណូលចិត្ត)
ស្ករស ២ ស្លាបព្រាបាយកន្លះ
អំបិល ២ស្លាបព្រាកាហ្វេ
ទឹកប្រេងខ្យង ៤ស្លាបព្រាបាយ
ទឹកត្រី ៤ស្លាបព្រាបាយ
ស្រាស ២ស្លាបព្រាបាយ
* (ស្រាសដែលមានកំរិតអាកុលខ្ពស់)
ម្ទេសក្រៀម (តាមចំណូលចិត្ត)
Ingredients :
Beef 1kg
Ginger 150g
Galangal 150g
Garlic 10cloves
*(as prefer)
Sugar 2.5tbsp
Salt 2tsp
Oyster sauce 4tbsp
Fish sauce 4tbsp
White wine 2tbsp
* (High alchol is required )
Dried chili flake
___________________________
* ខ្ញុំសូមបញ្ជាក់បន្ថែមនូវចំណុចខ្លះៗដែលខ្ញុំមិនមានពេលនិយាយនៅក្នុងវីដេអូ។
១. តើខ្ទឹមសអាចធ្វើឲ្យសាច់គោងៀតមានរសជាតិជូរដែរឬទេ?
ដូចបងប្អូនធ្លាប់បានដឹង ជួនកាលខ្ទឹមសអាចធ្វើឲ្យសាច់គោងៀតមានរសជាតិជូរ។ ប៉ុន្តែវាក៏មិនមែនតែងតែអញ្ចឹងដែរ។ តាមដែលខ្ញុំធ្លាប់ធ្វើ ប្រសិនបើយើងហាលសាច់ក្នុងម៉ាស៊ីនសម្ងួត ឬ នៅក្រោមកម្តៅថ្ងៃក្តៅខ្លាំង សាច់គោងៀតនឹងមិនមានរសជាតិជូរនោះទេ ទោះជាយើងដាក់ខ្ទឹមសក៏ដោយ។ ប៉ុន្តែខ្ញុំមិនហ៊ានអះអាងថា វាជូរ ឬ អត់ជូរនោះទេ ដូច្នេះ បើបងប្អូនខ្លាចថាសាច់មានរសជាតិជូរ សូមកុំប្រើខ្ទឹមសអី។
២. ប្រសិនបើបងប្អូនចង់ឲ្យសាច់គោងៀតមានពណ៏ក្រហមស្អាត បងប្អូនអាចដាក់ម្ទេសឆ្អើរចិញ្ច្រាំ។ ប៉ុន្តែដោយសារយើងត្រូវត្រាំវាក្នុងទឹកឲ្យទន់មុននឹងយកមកចិញ្ច្រាំ ជាតិទឹកនោះអាចធ្វើឲ្យសាច់គោងៀតមានរសជាតិជូរ។ ដូច្នេះក្រោយពីបានដាក់ម្ទេសត្រាំទឹកឲ្យទន់រួចហើយ សូមជូតសម្ងួត ឬ ដាក់វាសម្រោះទឹកឲ្យស្ងួតជាមុនសិន សឹមយកមកចិញ្ច្រាំ ឬ កិន។
៣. ដើម្បីឲ្យសាច់គោងៀតមានរសជាតិឆ្ងាញ់ និង ក្លិនឈ្ងុយ សូមប្រើខ្ញី និង រំដេងចាស់។
សូមបងប្អូនជួយចុច Like និង Subscribe YouTube Channel និង Facebook Pageរបស់ខ្ញុំផង
Please click like & subscribe to my channel and Facebook Page.
Facebook Page : https://www.facebook.com/Be.kitchenstory/
Instagram : https://www.instagram.com/the__kitchen_story/
___________________________
រក្សាសិទ្ធិដោយ Kitchen Story
©2021 by Kitchen Story. All right are reserved.
*** ខ្ញុំសូមរក្សាសិទ្ធិ និងមិនអនុញ្ញាតឲ្យបុគ្គលទី២Download ថតចម្លង កែច្នៃ និងPostវីដេអូនេះជាថ្មីនោះទេ