ប្រាសាទគុហនគរមានទីតាំងស្ថិតនៅក្នុងភូមិត្រដក់ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ប្រាសាទនេះមានចំងាយ ៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទគុហនគរនេះស្ថិតនៅក្នុងបរិវេណវត្តគហនគរ។ ប្រាសាទនេះមានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទទន្លេបាទីដែរ ត្រូវបានស្ថាបនាឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី១១ រាជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ស្ថិតក្នុងរចនាបថឃ្លាំង។