MENU

Fun & Interesting

កោះក្រសារក្រៅ រឺ កោះគ្រួសារក្រៅ | KROSA KRAV ISLAND or KOH KRUESAH KRAV

ODDAM NY 6,835 lượt xem 3 days ago
Video Not Working? Fix It Now

#កោះក្រសារ #កោះគ្រួសារក្រៅ #fishing

About Krasar Island This island is a group of koh sdach , Kirisakor district, Koh Kong province. In general, this island is not well known because it is not yet developed.

កោះក្រសារក្រៅ រឺ កោះគ្រួសារក្រៅ
តើកោះក្រសារ មានទីតាំងស្តិតនៅឯណា ? ហេតុអ្វី បានជាកោះមួយនេះ ពុំសូវមានអ្នកទេសចរណ៍ ទៅកំសាន្ត ?
ខ្លះៗ អំពីកោះក្រសារក្រៅ កោះមួយនេះ ជាសម្ព័នកោះមួយនៃប្រជុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។ ជាទូទៅ កោះមួយនេះ ពុំសូវមានស្គាល់ប៉ុន្មាននោះនេ ដោយសារតែវាមិនទាន់ត្រូវបានអភិវឌ្ឍន៍នោះឡើយ ។ កោះមួយនេះ ភាគច្រើនជាទីតាំងល្អមួយ សម្រាប់ប្រជាជននៅក្នុងតំបន់ ដើម្បីធ្វើការនេសាទ ដោយសារតែស្ងប់ស្ងាត់ ម្លោះហើយវាអំណោយផលមែនទែនសម្រាប់ពួកគាត់ ។ ម្យ៉ាងវិញទៀត នៅបរិវេណ ក្បែរៗកោះក្រសារមានកោះជាច្រើនទៀត មិនធ្វើអោយវាឯកានោះឡើយ ។ កោះក្រសារ ត្រូវបានបែងចែកជា២សណ្ឋាន គឺ កោះក្រសារក្រៅ នឹង កោះក្រសារក្នុង ។ សម្រាប់កោះតូចមួយដែលនៅពីខាងក្រោយវា ហៅថាកោះ ត្រណម ។ នឹងនៅក្បែរនោះ មានដៃព្រែកចំនួន២ទៀត ដែលមានឆ្នេរខ្សាច់ ស ក្បុស រាប់សិបគីឡូ ។ ចំពោះដៃព្រែកទី១ មានឈ្មោះថា ព្រែកដំបង នឹង ដៃព្រែកទី២ មានឈ្មោះថា ព្រែកតាព្រហ្មណ៍ ។ សម្រាប់ ដៃព្រែក ទាំង២ខាងលើនេះ ខ្ញុំនឹងបរិយាយនៅភាគក្រោយ ។ អំពីកោះក្រសារវិញ ពួកខ្ញុំបានជ្រើសរើសយកទីតាំង កោះក្រាសារក្រៅ ដើម្បីធ្វើ បោះតង់ចងអង្រឹង នឹង ប្រម៉ាញ់ត្រីនៅទីនោះ ២យប់៣ថ្ងៃ ។ សម្រាប់ការធ្វើដំណើរទៅទីតាំងកោះមួយនេះ ពួកខ្ញុំបានទុកឡាន នឹង ម៉ូតូ នៅផែជប៉ុន រួចរៀបឥវ៉ាន់ បន្តដំណើរទៅកោះ ដោយប្រើ អូប័រ ។ ចំពោះរយះពេល នៃការប្រើអូប័រ គឺវាពិតជាលឿនមែន ចំណាយពេលប្រហែល ៣០នាទីប៉ុណ្ណោះ ប៉ុន្តែបើសិនជាអាកាសធាតុធ្លាក់ខ្យល់ខ្លាំង ខ្ញុំមិនលើកទឹកចិត្តអោយប្រើមធ្យោបាយធ្វើដំណើរ ដោយអូប័រនោះឡើយ ។ មុននឹងទៅដល់ទីតាំងដែលយើងបានកំណត់ ពួកយើងក៏អាចគយគន់សម្រស់ធម្មជាតិបែបសមុទ្រ កំឡុងពេលធ្វើដំណើរ នៅបរិវេណជុំវិញ កោះក្រសារក្រៅបានផងដែរ ។ ពួកយើង សង្កេតឃើញថា កោះត្រណម ដែលនៅជិតនោះ មានកូនឆ្នេរមួយនៅពីខាងមុខ ពិតជាស្រស់ស្អាតមែន ដែលយើងក៏អាចបោះជំរុំនៅទីតាំងនោះបានផងដែរ ។ រីឯ កោះក្រសារក្នុងវិញ វាត្រូវបាននឹងកំពុងអភិវឌ្ឍ ផ្នែកចំនួននៃកោះ ដោយក្រុមហ៊ុនឯកជនមួយ។ សម្រាប់កោះមួយនេះ ក៏មានឆ្នេរខ្សាច់ផងដែរ ប៉ុន្តែឆ្នេររបស់វាពុំសូវ ស ប៉ុន្មាននោះទេ ហើយ កោះមួយនេះ មានទំហំធំជាងគេ បើគិតក្នុងចំណោមកោះទាំងអស់ក្នុងតំបន់នោះ ។
Set up for this trip :
1. ROD : Shimano free game 86XT for squid hunting
REEL : Shimano Stradic FL 3000 XG
PE : 1.5 , Lure ( 7gram up )
2. ROD: JACKSON OCEAN GATE JOG-906ML-K SJ 9'6"
REEL : DAIWA SALTIGA 4000 XH
LURE : Stickbait , Jerkbait , Crankbait and JIG ( Mostly 20 gram up )
3. ROD : Jackson ocean gate 2.44m
REEL : Stradic SW 5000 PG
LURE : Stickbait , Jerkbait and JIG ( Mostly 40 gram up )
#fishing #camping #campingadventures #daiwa #kohkong #cooking #outdoors

Comment