MENU

Fun & Interesting

បញ្ហាជីវិត និងមេរៀនជីវិត (Life Issues & Life Lessons)

Video Not Working? Fix It Now

ក្នុងឆាកជីវិតបានពើបប្រទះនឹងបញ្ហាជាច្រើនដែលធ្វើឱ្យមនុស្សមានការនឿយហត់ មានភាពទន់ខ្សោយ ធុញទ្រាន់ និងព្យាយាមគេចវេះអំពីវា។ បញ្ហាទាំងនោះជួនកាលក៏នាំមកនូវភាពរឹងមាំដល់មនុស្ស ប្រសិនបើគេអាចជម្នះពុះពារជាមួយវាបាន។ ប៉ុន្តែវាក៏នាំមកនូវក្តីកង្វល់ ការបាក់ទឹកចិត្តចំពោះមនុស្សដែលទន់ខ្សោយផងដែរ។ នៅក្នុងសៀវភៅនេះមានបណ្ដុំអត្ថបទសន្ទនាជាច្រើន ដែលបរិយាយអំពីបញ្ហាជីវិត និងមេរៀនជីវិតជាច្រើនទៀត។ រាល់អត្ថបទទាំងអស់វាគ្រាន់តែជាសិល្ប៍វិធីរបស់អ្នកនិពន្ធសរសេរឡើងដើម្បីឱ្យងាយយល់ប៉ុណ្ណោះ វាមិនមែនជារឿងពិតនោះទេ។ ថ្វីបើតួអង្គជាការប្រឌិតឡើងរបស់អ្នកនិពន្ធក៏ដោយ ប៉ុន្តែអត្ថនៃសេចក្តីគឺមិនបានប្រឌិតនោះទេ វាសុទ្ធតែជាចម្ងល់ដែលបានកើតមានក្នុងសង្គមមនុស្ស ហើយចម្លើយដែលបានផ្តល់ឱ្យ សុទ្ធសឹងតែអាចយកទៅប្រើការបានក្នុងជីវិត។ ខ្ញុំដឹងថា មនុស្សគ្រប់គ្នាមានចម្ងល់ជាច្រើនដែលកប់ទុកក្នុងចិត្តយ៉ាងជ្រៅ ហើយមិនត្រូវបានមានអ្នកជួយស្រាយ។ ដូច្នេះហើយទើបខ្ញុំបាន សម្រេចចិត្តថាសរសេរវាឡើង ដើម្បីជាប្រទីបសម្រាប់លោកអ្នក ទោះបីមិនអាច ស្រាយចម្ងល់របស់លោកអ្នកបានទាំងស្រុង វាក៏អាចបានខ្លះៗដែរ។ ក្នុងអត្ថបទទាំងអស់ អាចមានពាក្យមិនសមរម្យខ្លះ ដូច្នេះលោកអ្នកកុំប្រកាន់ទោសពៃរ៍ខ្ញុំឡើយ។ ខ្ញុំសរសេរដោយមិនបានប្រើភាសាកាទូតប៉ុន្មាននោះទេ គឺខ្ញុំបានប្រើភាសាសាមញ្ញៗច្រើនជាង ដើម្បីឱ្យការសន្ទនាមានភាពស្និទ្ធស្នាល។ ដូច្នេះសូមរីករាយ អាននូវអត្ថបទសន្ទនាអំពីបញ្ហាជីវិតដោយមេត្រី។ - ដកស្រង់ចេញពីសៀវភៅ #បញ្ហាជីវិត ឬ Life Issues ដោយបងប្រុស មាង ដារ៉ា - អានដោយ: EKH (កុម្ភៈ ២០២៥) ផ្នែកទី១ : បញ្ហាជីវិត 00:00:00 | អារម្ភកថា 00:02:43 | យល់សប្ដិចម្លែក 00:41:01 | មិនចង់រស់ព្រោះនឿយណាយ 00:52:59 | មិនយល់ចិត្តខ្លួនឯង 01:11:12 | ចិត្តសមាធិ និងចិត្តទើបនឹងក្រោកពីដេក តើខុសគ្នាដូចម្ដេច? 01:19:35 | អត្ថន័យនៃជីវិត 01:35:24 | រាត្រីដ៏ស្ងប់ស្ងាត់ 01:43:54 | សម្រស់នៃជីវិត 02:01:19 | មនុស្សអាចល្អទាំងអស់ទេ 02:09:53 | ឥស្សរភាពក្នុងជីវិត 02:22:28 | លោភចិត្តឱ្យស្អិតក្នុងកាម តើចងយ៉ាងដូចម្ដេច? 02:29:44 | ចេះតែជាប់ចិត្តនឹងបណ្ដាញសង្គម 02:42:23 | សំណើចជីវិត 02:49:55 | ល្ខោនជីវិត 03:02:28 | សង្វេគក្នុងជីវិត 03:12:06 | សុខទុក្ខគឺឆ្លាស់គ្នា 03:23:06 | ពិភពលោកដ៏ធំធេង 03:34:08 | សម្ពាធនៃជីវិត 03:49:11 | កថាបញ្ចប់អត្ថបទសន្ទនា ផ្នែកទី២ : មេរៀនជីវិត 03:57:18 | កុំស្រើបតាមចិត្ត 04:04:25 | កុំចេះតែធ្វើតាម 04:12:18 | ដឹងថាគ្មានលទ្ធផល នៅតែខំ 04:19:07 | កុំរំពឹងផលជាងសកម្មភាព 04:28:58 | ច្រឡំថាខ្លួនគ្រាន់បើ 04:38:55 | ជ្រើសរើសអ្វីដែលមានជម្រើសច្រើន 04:43:56 | គ្មានអ្វីដែលបានមកដោយស្រួលនោះទេ 04:49:17 | ទម្លាប់ពន្យារពេលនឹងធ្វើឲ្យអ្នកបរាជ័យ 04:56:41 | កម្រិតខុសគ្នា 05:01:43 | ចរិតក្មេង និងចរិតចាស់ 05:08:45 | កុំមានអំណួតជ្រុល 05:15:03 | សួរអ្វីដែលជាគេដឹង 05:22:30 | អយុត្តិធម៌ណាស់ 05:30:08 | មេរៀនពីការសម្អាតកញ្ចក់វ៉ែនតា 05:38:48 | ផ្តោតអ្វីមួយឲ្យច្បាស់លាស់ 05:45:25 | រឹតបន្តឹងខ្លួនឯង 05:53:35 | បើគេមិនដឹង ក៏អ្នកដឹងដែរ ទាញយកសៀវភៅអាន https://t.me/audiobookkh សូមអរគុណសម្រាប់ការតាមដានសណ្ដាប់តាំងពីដើមរហូតដល់ចប់ និងសូមខន្តីអភ័យទោសចំពោះរាល់កំហុសឆ្គងនានាដែលកើតឡើងដោយប្រការណាមួយក្នុងការផលិតវីដេអូនេះឡើង។ ហើយក៏សូមអរគុណដល់បង មាង ដារ៉ា ជាពិសេសដែលបានសរសេរអត្ថបទល្អៗទាំងអស់នេះឡើង ព្រមទាំងបានអនុញ្ញាតឲ្យធ្វើការចែករំលែកបន្តបានទៅកាន់សាធារណជន។ សូមអរគុណបងជាអនេកប្បការ!!! Thanks for watching! ស្ដាប់សៀវភៅផ្សេងទៀត៖ https://youtube.com/playlist?list=PLfWcJ2-YVyVxFVE5cgAeEeS1Rxbpd-dee

Comment