MENU

Fun & Interesting

ប្រវត្តិ ប៉ុល ពត បងធំខ្មែរក្រហម |​ Pol Pot

បុរាណកាល 28,942 9 months ago
Video Not Working? Fix It Now

-ប៉ុលពតគឺជាថ្នាក់ដឹកនាំកំពូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ដោយយកអង្គការបដិវត្តន៍សំខាន់ជាអាយុជីវិតប្រជាជនរបបនេះបានសម្លាប់ប្រជនជិតពីរលាននាក់និងបំផ្លិចបំផ្លាញកម្ពុជាត្រឹមមួយប៉ប្រិចភ្នែក។ នៅក្នុងឆ្នាំ១៩៩៧ ប៉ុល ពត ធ្លាប់បានអះអាងថា ខ្លួនគឺជាមេដឹកនាំស្នេហាជាតិមួយរូប ដែលលះបង់អ្វីៗទាំងអស់ ដើម្បីការពារប្រទេសជាតិ ប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិក និង ជាពិសេស ប្រឆាំងនឹងវៀតណាម។ បើទោះជាការតស៊ូនេះបានបណ្តាលឲ្យជនស្លូតត្រង់កម្ពុជារាប់លាននាក់បាត់បង់ជីវិត ហើយប្រទេសជាតិត្រូវខ្ទេចខ្ទាំដោយសារសង្រ្គាមរ៉ាំរ៉ៃក៏ដោយ ក៏ ប៉ុល ពត មិនមានវិប្បដិសារីដែរ។ ប៉ុល ពត ទម្លាក់កំហុសអស់ទាំងនេះទៅលើមន្រ្តីខ្មែរក្រហម ដែលគាត់ចោទថាជាភ្នាក់ងាររបស់វៀតណាម។ ប៉ុល ពត ទទួលស្គាល់ថា គាត់ខុសតែមួយចំណុចគត់ គឺគាត់មិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងចលនាបដិវត្តន៍របស់គាត់។ -ការចូលទស្សនារបស់បងប្អូន គឺជាកិត្តិយសរបស់ខ្ញុំបាទ ដែលជាអ្នកផលិត! ការពិតទៅ ខ្ញុំបាទមិនមែនជាអ្នកពូកែខាងប្រវត្តិសាស្រ្ដនោះទេ​ តែដោយចូលចិត្តប្រវត្តិសាស្រ្ដ ក៏ច្នៃអត្ថបទផ្សេងៗ ដែលខ្ញុំរកបានតាមរយៈ សៀវភៅ ឬក៏ពី Internet របស់អ្នកនិពន្ធជាន់ដើម ឬជាន់នេះ មកផលិតជាវីដេអូនេះឡើង។ ដូច្នេះខ្ញុំសូមគោរពរាល់ស្នាដៃរបស់អ្នកនិពន្ធទាំងអស់ដែលបានចែករំលែក ដែលធ្វើឲ្យខ្ញុំមានលទ្ធភាព អាចផលិតវីដេអូនេះបាន។ -ខ្ញុំបាទជឿជាក់ថា មិត្តអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ ដែលជារៀមច្បង ឬជាសិស្សប្អូន... នឹងមិនបណ្ដោយឱ្យចំណុចខ្វះខាតដែលកើតមាននៅក្នុងវីដេអូនេះ ត្រូវបន្ដរអត្ថិភាព ដោយគ្មានការកែលម្អរនោះឡើយ! -ខ្ញុំបាទសូមគោរពជូនពរបងប្អូនជនរួមជាតិ សូម សមប្រកប ជួបប្រទះ តែសេចក្ដីសុខ សុភមង្គលពេញមួយជីវិត។ សូមអរព្រះគុណនិងអរគុណ! -ប្រភពឯកសារៈ សេង ឌីណា (វិទ្យុបារាំងអន្ដរជាតិ) -ប្រភពរូបភាពៈ ទាញយកពី GOOGLE #ប៉ុលពត #PolPot #សាឡុតស

Comment