ដំរីពីឡាវ៖ ហ្មដំរីខ្មែរម្នាក់ ប្តេជ្ញាមើលថែដំរីមួយគូឱ្យល្អដើម្បីទាក់ទាញភ្ញៀវទេសចរ • RFI
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ឧទ្យានសួនសត្វភ្នំតាម៉ៅបានទទួលដំរីថ្មីមួយគូ ពីប្រទេសឡាវ ក្នុងន័យពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ដំរីញី-ឈ្មួលមួយគូនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកចូលរួមទស្សនា។ លោក ដាវីដ ដែលនឹងត្រូវមើលថែទាំសត្វដំរីថ្មីនេះ បានបង្ហាញអារម្មណ៍ត្រេកអរនូវវត្តមានដំរីមួយគូនេះ មកកាន់សួនសត្វភ្នំតាម៉ៅ។ មានបទពិសោធន៍មើលថែទាំសត្វរាប់សិបឆ្នាំ លោក ដាវីដ បេ្តជ្ញាមើលថែទាំដំរីមួយគូនេះឱ្យល្អដើម្បីជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរ។
ស្វែងយល់បន្ថែមតាមរយៈអត្ថបទលើវេបសាយរបស់យើង៖: https://rfi.my/AazX.y
🔔 Please subscribe: https://rfi.my/YTkm
🌍 ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ https://www.rfi.fr/km/
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង https://rfi.my/FBkm
ទទួលព័ត៌មានពីយើងតាម X (ធ្វីតធ័រ) https://rfi.my/Xkm
ទទួលព័ត៌មានតាមតេឡេក្រាម https://rfi.my/TGkm