MENU

Fun & Interesting

តើហេតុអ្វីបានជាគេហៅ លោក អ៊ីឡុន ម៉ាស ជា The Ironman of Silicon Valley “ Elon Musk”

Khmer AudioBook 564 3 weeks ago
Video Not Working? Fix It Now

សៀវភៅនេះនិយាយពីជីវប្រវត្តិ និងមហិច្ឆតារបស់វីរបុរស Silicon Valley មហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក គឺលោក អ៊ីឡុន ម៉ាស។ យើងសុទ្ធតែស្គាល់ច្រើនហើយពីគាត់ គាត់ជាមនុស្សដែលចម្លែកម្នាក់ ដែលគេឱ្យរហ័សនាមថា The Ironman of Silicon Valley ដោយសារតែគាត់ស្រមើលស្រមៃធ្វើរឿងមិនគួរឱ្យជឿជាច្រើន ថែមទាំងអាចមានសមត្ថភាពធ្វើឱ្យការស្រមើលស្រមៃរបស់គាត់ក្លាយជាការពិតទាំងអស់។ មិនត្រឹមតែជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅក្នុងពិភពលោក ជាសហគ្រិនផង ជាអ្នកវិនិយោគផង ជាស្ថាបត្យករផង និងជាអ្នកដ៏មានឥទ្ធិពលម្នាក់នៅលើបណ្តាញសង្គមដែរ។ បើនិយាយពីក្រុមហ៊ុនដែលមាននៅក្នុងដៃគាត់វិញ គឺសុទ្ធតែជាកំពូលក្រុមហ៊ុនលំដាប់ពិភពលោកដែលមានតម្លៃខ្លួនរាប់ពាន់លានដុល្លារ ហើយសុទ្ធតែកំពុងដំណើរការស្វះស្វែងរុករកបច្ចេកវិទ្យាថ្មីៗជូនមនុស្សជាតិ។ ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដល់ក្រុមហ៊ុនរុករកលំហអាកាស SpaceX ក្រុមហ៊ុន ស្រាវជ្រាវទៅលើការដាក់បញ្ចូលបន្ទះឈីបនៅក្នុងខួរក្បាលមនុស្ស Neuralink ក្រុមហ៊ុនជីករូងក្រោមដី The Boring Company និងក្រុមហ៊ុនស្រាវជ្រាវទៅលើបញ្ញាសិប្បនិម្មិត OpenAi ហើយថ្មីៗនេះទើបតែនឹងបានទិញយកក្រុមហ៊ុនបណ្តាញសង្គម Twitter សុទ្ធតែជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដែលកំពុងតែធ្វើរឿងដ៏អស្ចារ្យសម្រាប់មនុស្សជាតិ។ នៅក្នុងសៀវភៅនេះអ្នកនឹងស្គាល់ Elon Musk តាំងពីតូចដល់ធំ និងយល់ពីមហិច្ឆតារបស់មហាសេដ្ឋីរូបនេះ និងបានរៀនពីផ្នត់គំនិតមួយចំនួនដូចខាងក្រោម៖ 1- រៀនពីភាពជាអ្នកដឹកនាំ និងវិធីក្នុងការវិភាគរបស់គាត់ទៅលើបញ្ហាអ្វីមួយ 2- ស្វែងយល់ពីអតីតកាលរបស់គាត់ រឿងដែលគាត់កំពុងធ្វើ និងមហិច្ឆតារបស់គាត់ទៅថ្ងៃអនាគត 3- ស្វែងយល់ពីគោលការណ៍ទីមួយ ដែល Elon Musk ប្រើ ដើម្បីវិភាគនឹងដោះស្រាយបញ្ហាស្មុគស្មាញ 4- ក្បួនក្នុងការបំបែកបញ្ហា 5 ជំហានដែល Elon Musk ប្រើនៅក្នុងការងាររបស់គាត់ ចំណងជើងដើម៖ Elon Musk អ្នកនិពន្ធ៖ Walter Isaacson (វ៉លធឺ អ៊ីសាក់សាន់) ចំណងជើងជាភាសាខ្មែរ៖ អ៊ីឡុន ម៉ាស អ្នកអត្ថាធិប្បាយ៖ Bun Park សូមចុចSubcribe ដើម្បីទទួលបានសៀវភៅសង្ខេបជាភាសាខ្មែរថ្មីៗ​ ​និងល្បីលើពិភពលោក https://www.youtube.com/@EvenChenHouR22 សង្ខេបសៀវភៅ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ " Rich Dad Poor Dad " https://youtu.be/UKhiyFdzLbo #EvenChenHout #អីឡុនម៉ាស #elonmusk #ស្តាប់សៀវភៅ #សៀវភៅ #សៀវភៅសង្ខេប​ #ជីវប្រវត្ត #បុគ្គលល្បីៗ

Comment