MENU

Fun & Interesting

តោះ ទៅមើលក្រុម Veesa នាំគ្នាទៅថតរូបក្បែរផ្នូរខ្មោចទាំងយប់ដើម្បីបានបាយញុំាជាមួយ ដើរលេង by smart

Smart Axiata 223,796 3 years ago
Video Not Working? Fix It Now

យូរៗមកលេងផ្ទះ Linda_Vee ម្ដង ដាក់ឱ្យអស់ដៃហ្ម៎ងទៅ! កាលពីវគ្គមុននាំគ្នាលេងចាប់ត្រីដើម្បីឈ្នះកាតទូរស័ព្ទពី Smart តែវគ្គនេះមិនស្រួលដូចវគ្គមុនទេ គឺសមាជិក VEESA - The Creator ទាំងអស់ត្រូវចាប់គូគ្នាដើរទៅថតរូបក្បែរផ្នូរខ្មោចទាំងយប់ ដើម្បីបានបាយញុំា ហើយចំពោះអ្នកដែលចាប់មិនបានគូនឹងគេគឺត្រូវដើរទៅតែម្នាក់ឯង។ គ្រាន់តែស្ដាប់អេដមីននិយាយប៉ុណ្ណឹងក៏មានអារម្មណ៍ថារន្ធត់ព្រឺព្រួចដែរ ចុះទម្រាំទៅមើលវីដេអូផ្ទាល់ភ្នែកទៀត មិនដឹងថាព្រលឹងហោះដល់ណាដល់ណីទេមើលទៅ? អេដមីនអាណិតតែJasmine Hang ទេលោកអើយ ចាប់អត់បានគូនឹងគេ ត្រូវដើរទៅតែម្នាក់ឯង! មិនដឹងថាគ្នាខ្លាចម៉េចទៅទេ? មិនថាអ្នកមានគូ ឬអ្នកគ្មានគូទេគឺសុទ្ធតែជួបរឿងរន្ធត់នឹកស្មានមិនដល់ដូចគ្នា អ៊ីចឹងបើចង់ដឹងថា Heng Veasna Linda_Vee Jasmine Hang MPJ KH Bola_Vee Saran Sopeareach នឹងត្រូវជួបរឿងរន្ធត់អ្វីខ្លះពេលធ្វើដំណើរទៅថតរូបក្បែរផ្នូរខ្មោច ហើយពួកគាត់អាចថតរូបបានដោយជោគជ័យ និងបានបាយញុំាឬក៏អត់? តោះទៅតាមដានទាំងអស់គ្នា ដើម្បីបានរន្ធត់ជាមួយ ដើរលេង by smart! អូ៎! Trip នៅស្វាយរៀងត្រូវបានបញ្ចប់ហើយណា៎ អ៊ីចឹងតើ Trip លើកក្រោយ អ្នកទាំងអស់គ្នាចង់ឱ្យ ដើរលេង by smart ទៅកន្លែងណា? កុំភ្លេចខម្មិនប្រាប់អេដមីនផងណា៎! #SmartAxiata #DerlengBySmart

Comment