MENU

Fun & Interesting

សំឡេងពីមន្ទីរ ស-២១ (Voice from S-21)

Video Not Working? Fix It Now

🎧 សៀវភៅ “សំឡេងពីមន្ទីរ ស-២១” ភាពព្រឺខ្លាច និងប្រវត្តិក្នុងគុកសម្ងាត់របស់ ប៉ុល ពត ឬ “Voice from S-21 : Terror and History in Pol Pot's Secret Prison” ✍️ និពន្ធដោយ: David Chandler (1999) ប្រែប្រួលសម្រួលដោយ: សួ ប៊ុនស៊ូ (២០០៣) 📚 អានដោយ៖ ណំ ពិសិដ្ឋ 😊 @Educated KH ស្ដាប់តាមភាគ៖ https://youtube.com/playlist?list=PLfWcJ2-YVyVzAK7sfOHVfJQogaMXQyU2B&si=P6QH4Ud8nXvEpHC4 🎯 ទាញយកសៀវភៅអាន៖ 👇 https://t.me/audiobookkh មាតិកាសៀវភៅ៖ - 00:00:00 | អារម្ភកថា - 00:13:57 | ១. ការរកឃើញមន្ទីរ ស-២១ - 01:13:11 | ២. ស-២១ ស្ថាប័នស្វយ័ត - 03:05:15 | ៣. ការជ្រើសរើសសត្រូវ - 05:25:45 | ៤. ការបង្កើតសំណួរ - 07:28:04 | ៥. ការបង្ខំឲ្យឆ្លើយ - 09:29:20 | ៦. បរិយាយពីមន្ទីរ ស-២១ - 10:20:30 | ការបដិសេធរបស់ សៀត ឆែ (ហៅ ទុំ) - 10:29:30 | «អំពីអ្នកនិពន្ធ» ស្ដាប់សៀវភៅផ្សេងទៀត៖ https://youtube.com/playlist?list=PLfWcJ2-YVyVxFVE5cgAeEeS1Rxbpd-dee សៀវភៅ “សំឡេងពីមន្ទីរស-២១” មានសារប្រយោជន៍ណាស់ចំពោះប្រទេសកម្ពុជា និងចំពោះខ្លួនខ្ញុំផ្ទាល់។ ទោះបីជាប្រទេសកម្ពុជាយើងជួបប្រទះសោកនាដកម្មក្រោមរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) យ៉ាងណាក៏ដោយ ក៏អ្នកសិក្សាស្រាវជ្រាវកម្ពុជាមិនទាន់បញ្ចេញស្នាដៃនិពន្ធដ៏ពិស្តារដូចជាសំណេររបស់លោក ដេវីដ ឆេនល័រ សាស្ត្រាចារ្យឯកទេសប្រវត្តិសាស្ត្រនៅសហរដ្ឋអាមេរិក ដែលលោកអ្នកកំពុងតែអាននេះដែរ។ ស្នាដៃនិពន្ធស្ទើរតែឥតខ្ចោះនេះ មិនត្រឹមតែរៀបរាប់ពីទិដ្ឋភាព និងដំណើរការទាំងមូលនៅមន្ទីរស-២១ តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការលើកមកប្រៀបធៀបពីអំពើឃោឃៅ និងប្រព័ន្ធព្រហ្មទណ្ឌជាមួយបណ្តាប្រទេសកាន់លទ្ធិកុម្មុយនិស្ត និងសង្គមនិយមនានានៅលើពិភពលោក រួមមានជាពិសេសប្រទេសចិន ប្រទេសបារាំង ប្រទេសវៀតណា និងប្រទេសឥណ្ឌូនេស៊ីទៀតផង។ គំនិតសង្ស័យ មិនទុកចិត្តគ្នាទៅវិញទៅមក និងជម្លោះផ្ទៃក្នុងរវាងអ្នកដឹកនាំខ្មែរក្រហមអាចរំលឹកដល់អ្នកអានខ្មែរឲ្យគិតទៅដល់សាវតាររបស់ខ្មែរនាសម័យក្រោយអង្គរ (ឬសម័យចាកចោលអង្គរ) ដែលនៅពេលនោះ ប្រជារាស្ត្រខ្មែរត្រូវទទួលរងនូវសោកនាដកម្មយ៉ាងខ្លោចផ្សា ដោយការបែកបាក់ក្នុងជួរអ្នកដឹកនាំខ្មែរ ហើយប្រទេសជិតខាងឆ្លៀតឱកាសវាយលុកកាន់កាប់ទឹកដីរបស់ខ្លួនថែមទៀត។ [...] “ការអានញ៉ាំងមនុស្សឲ្យមានគតិបណ្ឌិត, ការពិភាក្សាញ៉ាំងមនុស្សឲ្យមានការប្រុងប្រយ័ត្ន, ការសរសេរញ៉ាំងមនុស្សឱ្យគោរពក្បួនខ្នាត” ។ «Reading makes a full man, conference a ready man, and writing an exact man». (Francis Bacon) សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលទស្សនាវីដេអូសៀវភៅមួយនេះតាំងពីដើមរហូតដល់ចប់ ហើយក៏សូមខន្តីអភ័យទោសចំពោះកំហុសឆ្គងនានាក្នុងការអានអត្ថបទ។😊 ជូនពរសំណាងល្អ និងសុខភាពល្អ! 🙏 សុមកុំភ្លេចជួយចុច 👇SUBSCRIBE និងដាក់សញ្ញាកណ្ដឹង 🔔 ម្នាក់មួយផងបាទ។ សូមអរគុណច្រើន!😊🙏 Thanks for watching!😊🙏 #Audiobook #សុបិននិងការពិត #សំឡេងពីមន្ទីរស២១ #សត្រូវបងប្អូនឯង

Comment