សង្គ្រាមលោកលើកទី២ (សម្រាយលម្អិតពីដើមដល់ចប់) - World War 2 I WW2
សូមជម្រាបសួរប្រិយមិត្តជាទីស្រឡាញ់ទាំងអស់គ្នា ខ្លឹមសារក្នុងវីដេអូរយៈពេលជិត៣ម៉ោងនេះ ស្ដីពីសង្គ្រាមលោកលើកទី២ ខ្ញុំបាទបានចំណាយពេលសិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ ដើម្បីក្ដោបយកឱ្យបានស្ទើរតែគ្រប់ជ្រោយនៃព្រឹត្តិការណ៍ក្នុងសង្គ្រាមលោកលើកទី២ ដែលមានរយៈ៦ឆ្នាំ។ ខ្ញុំបាទសូមអភ័យទោសបើសិនជាកំហុសឆ្គងដោយអចេតនា។
សង្គ្រាមលោកលើកទី២ (World War II) គឺជាសង្គ្រាមពិភពលោកដែលចាប់ផ្ដើមលើកទី២ បន្ទាប់ពីសង្គ្រាមពិភពលោកលើកទី១ ត្រូវបានបញ្ចប់ ។ សង្គ្រាមលោកលើកទី២ ត្រូវបានកើតឡើងរវាងក្រុមប្រទេសមហាអំណាចខាងយោធា មានទំនាស់និងគ្នាក្នុងការប្រកួតប្រជែង ផ្នែកយោធា សេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយប្រកាន់បក្សពួក ហើយការប្រកួតប្រជែងដែលមាននិន្នាការប្រឆាំងគ្នាបែបនេះបានរីករាលដាលក្លាយជាទំនាស់សកល និង បានឈានទៅរកការបង្កើតគូបក្សដិបក្សនៃសម្ព័ន្ធភាពយោធាប្រឆាំងគ្នាចំនួនពីរគឺ ក្រុមសម្ព័ន្ធមិត្ត (Allies) និង ក្រុមអ័ក្សុីស (Axis) ដែលបានបង្កើតសង្គ្រាមលោកលើកទី២ ដែលជាសង្គ្រាមធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមានប្រជាជាតិប្រមាណជា ១២៧.២ លាននាក់ មកពី ៧០ប្រទេស បានចូលរួមផ្ទាល់ក្នុងបុព្វហេតុសង្គ្រាមនេះ ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សប្រមាណជា៦០លាននាក់ ហើយនេះជាជម្លោះយោធាដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានឆក់យកជីវិតជនសុីវិលរាប់លាននាក់ រាប់ចាប់ពី ស្ត្រីមានផ្ទៃពោះ ទារក កុមារ រហូតដល់មនុស្សចាស់ ដែលរងនូវការសម្លាប់រង្គាលនៃការប្រល័យពូជសាសន៍ ការស្លាប់ដោយអត់ឃ្លាន ការស្លាប់ដោយជំងឺរាតត្បាតផ្សេងៗ ។
#kclifetv #history #ww2 #worldwar2 #military #army #សង្គ្រាមលោកលើកទី២ #ប្រវត្តិសាស្ត្រពិភពលោក