តៃវ៉ាន់ជាសំណុំរឿងក្តៅ ក្នុងទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោននិងក្រុងប៉េកាំង បើទោះបីរដ្ឋបាលអាមេរិកឋិតក្រោមអំណាចបក្សប្រជាធិបតេយ្យ ឬបក្សសាធារណរដ្ឋ ក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី លោក ម៉ារកូ រូប៊ីយ៉ូ (Marco Rubio) ដែលទើបតែចូលកាន់តំណែងមិនបាន១សប្តាហ៍ផង បានសម្តែងក្តីបារម្ភជាខ្លាំងចំពោះសំណុំរឿងតៃវ៉ាន់ និងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ ក្តីព្រួយបារម្ភនេះបានត្រូវលើកឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាលើកទី១ រវាងលោកប្រមុខការទូតអាមេរិក និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី។
🔔 Please subscribe: https://rfi.my/YTkm
🌍 ទទួលព័ត៌មាននៅជុំវិញពិភពលោកដោយផ្ទាល់ https://www.rfi.fr/km/
ភ្ជាប់ជាមួយហ្វេសប៊ុករបស់យើង https://rfi.my/FBkm
ទទួលព័ត៌មានពីយើងតាម X (ធ្វីតធ័រ) https://rfi.my/Xkm
ទទួលព័ត៌មានតាមតេឡេក្រាម https://rfi.my/TGkm