លោកបណ្ឌិត ស៉ឺន សំ៖ អឺរ៉ុបដែលអាចខ្លាំងទៅបាន លុះត្រាតែអឺរ៉ុបបូកអាមេរិក
(ភ្នំពេញ)៖ អឺរ៉ុបគឺជាសហគមន៍សេដ្ឋកិច្ច មិនមែនជាសហគមន៍ដែលមានកម្លាំងយោធាខ្លាំងក្លានោះទេ ហើយបើនិយាយដល់ ការធានាសន្តិសុខ អ៊ុយក្រែនដឹងច្បាស់ថា នរណាអាចជួយដល់ប្រទេសខ្លួនបាន។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត ស៉ីន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់កម្មវិធី Fresh Talk កាលពីចុងសប្តាហ៍មុន។
លោកបណ្ឌិត បានបន្ថែមថា ទោះបីជាអឺរ៉ុបមានបំណងជួយដល់អ៊ុយក្រែន ប៉ុន្តែផ្អែកលើសមត្ថភាពយោធា គឺមានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចប្រយុទ្ធប្រឆាំងជាមួយរុស្ស៉ីបាន។